អានតួអត្ថបទ
បទសម្ភាស

លោក​សាឃឿន ​សក្តា​៖​ ​ការ​​រក​​ឃើញ​​អតីត​​រាជ​វាំង​​លើ​​ខ្នង​​ភ្នំ​គូលែន ​​មាន​​សារ​សំខាន់ ​​សម្រាប់​​​ចុះ​​បញ្ជី​​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​​លោក​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួងបរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍ (ADF) កាលពី​ថ្ងៃទី ៧ មេសា បានប្រកាស​ពី​ការរកឃើញ អតីត​រាជវាំង​បុរាណ​មួយ ស្ថិតនៅលើ​ខ្នងភ្នំ​គូលែន បន្ទាប់ពី​ក្រុម​បុរាណ​វិទូ​មកពី​ស្ថាប័ន​ទាំងនេះ បានធ្វើ​កំណាយ​ស្រាវជ្រាវ​លើ​ទីតាំង​ឈ្មោះ បន្ទាយ បច្ចុប្បន្ន​ហៅថា​ផ្ទះ​គូ​ចា​រ្យ ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន ក្នុងភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។ អតីត​រាជវាំង ឬ រាជដំណាក់​នេះ គឺ​ស្ថិតនៅក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី២ ក្នុង​សតវត្ស​ទី៩ ។ លោក សា​ឃឿន សក្តា បុរាណ​វិទូ​នៃ​មូលនិធិ​បុរាណវិទ្យា​និង​អភិវឌ្ឍន៍ (ADF) ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ បាន​បញ្ជាក់ថា ការរកឃើញ​នូវ​អតីត​រាជវាំង​បុរាណ លើ​ខ្នងភ្នំ​គូលែន ឬ​គេ​ហៅថា “ម​ហេ​ន្ទ្រ​ប​ព៌​ត” នេះ គឺជា​ភស្តុតាង​ថ្មី ដើម្បី​ស្នើសុំ​ដាក់​តំបន់​នេះ​ចុះបញ្ជី ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ថ្មី​របស់​អង្គការ​យូនេស្កូ។ 

លោក ​សាឃឿន សក្តា ​បុរាណ​វិទូ​នៃ​មូល​និធិ​បុរាណ​វិទ្យា​និង​អភិវឌ្ឍន៍ ​(ADF) ។
លោក ​សាឃឿន សក្តា ​បុរាណ​វិទូ​នៃ​មូល​និធិ​បុរាណ​វិទ្យា​និង​អភិវឌ្ឍន៍ ​(ADF) ។ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ