អានតួអត្ថបទ
បទសម្ភាស

លោកប៊ូ វរសក្ស៖​ រូបថត​សត្វ​ស្លាប​កម្រៗ​ជាង​៣០​ប្រភេទ ​នឹង​ត្រូវ​បង្ហាញ​ក្នុង​ពិព័រណ៌​លើក​ដំបូង​នៅ​ក​ម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ឬ Bird Life International Cambodia Program។ បើតាម​លោក វរ​សក្ស ចាប់ពី​ថ្ងៃទី១៧ និង​ថ្ងៃទី១៨ខែមីនា​ចុង​សប្តាហ៍​នេះ ក្រសួង​បរិស្ថាន​​សហកា​រ​ជាមួយ​អង្គការ​ពាក់ព័ន្ធ​នានា នឹង​រៀបចំ​ការតាំងពិព័រណ៍​សត្វ​ស្លាប​លើក​ទី១ ​នៅឯ​រមណីយដ្ឋាន​វត្ត​ភ្នំ ក្រោម​ប្រធានបទ«សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​សត្វ​ស្លាប​នៅ​កម្ពុជា»។ អ្នកជំនាញ​រូបនេះ​បាន​បញ្ជាក់ថា រូបថត​សត្វ​ស្លាបកម្រៗជាង​៣០​ប្រភេទ នឹងត្រូវ​បង្ហាញ​ក្នុង​ពិ​ព័រ​ណ៌​ជា​លើកដំបូង​នៅ​កម្ពុជា​នេះ។ ក្រៅពី​ទស្សនា​សត្វ​ស្លាប​កម្រៗ​ហើយ អ្នកចូលរួម​ក៏​នឹង​ទទួលបាន​ចំណេះដឹង​ទាក់ទង​នឹង​ការអភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​ផងដែរ។  

លោក ប៊ូ វរសក្ស ​នាយក​កម្ម​វិធី​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ​ឬ ​Bird​ Life International Cambodia Program។
លោក ប៊ូ វរសក្ស ​នាយក​កម្ម​វិធី​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ​ឬ ​Bird​ Life International Cambodia Program។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ