អានតួអត្ថបទ
បទសម្ភាស

លោក យឿង សុធារ៉ា៖ សេចក្តីព្រាងបទបញ្ជា និងនីតិវិធី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ មានលក្ខណៈល្អប្រសើរច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ពេញ​មួយ​ថ្ងៃ​អង្គារ​នេះ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​រៀប​ចំ​កិច្ច​ប្រជុំពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ​នីតិកាល​ទី៦ ឆ្នាំ២០១៨ ដែល​មាន​សមាសភាព​ពី​ តំណាងក្រសួង ស្ថាប័នរដ្ឋ តំណាង​ស្ថាន​ទូត តំណាង​គណបក្ស​នយោបាយ ព្រម​ទាំង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល រួម​ទាំង អង្គការ​ខុម​ហ្វ្រែលផង។ សម្រាប់​លោក យឿង សុធារ៉ា មើល​ឃើញ​ថា សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ នីតិកាលទី៦ នេះ មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន បើ​ធៀប​នឹង​អាណត្តិ​មុន។ ក៏​ប៉ុន្តែ​បរិយាកាស​នយោបាយ ហាក់​នៅ​មិន​ទាន់​អំណាយផល ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ អាច​ចូល​រួម​ប្រកួត​ប្រជែង​ដោយ​សេរី និង​ពេញ​លេញ​នៅ​ឡើយ។

លោក យឿង សុធារ៉ា មន្រ្តីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល។
លោក យឿង សុធារ៉ា មន្រ្តីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល។ @RFI/Min Rosa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ