អានតួអត្ថបទ
បទសម្ភាស

លោក ហង់ ជួន​​ណារ៉ុន៖ សៀវភៅ​បំណិន​ជីវិត​ជួយ​ឲ្យ​សិស្ស​មាន​ជំនាញ​ច្បាស់​លាស់​ ពេល​​ចេញ​ពី​សាលា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​នេះ​គឺ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ លោក រដ្ឋមន្ត្រី​បាន​ពន្យល់​អំពី​ខ្លឹមសារ​នៃ​សៀវភៅ​បំណិន​ជីវិត​ដែល​ក្រសួង​អប់រំ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី ២៨ មករា ក្រោម​ការគាំទ្រ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍ (USAID) ។ បើ​យោង​តាម​លោក ហង់ជួន ណារ៉ុន សៀវភៅ​បំណិន​ជីវិត​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការផ្តល់​ចំណេះ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់​មួយ​ដល់​សិស្ស​សាលា​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​រក​ការងារ​បាន​ធ្វើ​នៅ​ពេល​ចេញ​ពី​សាលា​ទោះ​មិន​បាន​រៀន​ដល់​ថ្នាក់​ខ្ពស់​ក៏ដោយ។ ក្រៅ​ពី​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​កំណែ​ទម្រង់​ជាច្រើន​ទៀត​ដែល​ក្រសួង​កំពុង​ធ្វើ​ហើយ​គ្រោង​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​នេះ។ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាសន៍​របស់ ប៉ែន បូណា ជាមួយ​​លោក ហង់ ជួនណារ៉ុន។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ