លោក ហង់ ជួនណារ៉ុន៖ សៀវភៅបំណិនជីវិតជួយឲ្យសិស្សមានជំនាញច្បាស់លាស់ ពេលចេញពីសាលា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៤៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃនេះគឺលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ លោក រដ្ឋមន្ត្រីបានពន្យល់អំពីខ្លឹមសារនៃសៀវភៅបំណិនជីវិតដែលក្រសួងអប់រំបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ២៨ មករា ក្រោមការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍ (USAID) ។ បើយោងតាមលោក ហង់ជួន ណារ៉ុន សៀវភៅបំណិនជីវិតនេះមានសារសំខាន់ណាស់ក្នុងការផ្តល់ចំណេះជំនាញវិជ្ជាជីវៈច្បាស់លាស់មួយដល់សិស្សសាលាដើម្បីអនុញ្ញាតឲ្យពួកគេរកការងារបានធ្វើនៅពេលចេញពីសាលាទោះមិនបានរៀនដល់ថ្នាក់ខ្ពស់ក៏ដោយ។ ក្រៅពីនោះ លោករដ្ឋមន្ត្រីក្រសួងអប់រំក៏បានប្រាប់ឲ្យដឹងពីកំណែទម្រង់ជាច្រើនទៀតដែលក្រសួងកំពុងធ្វើហើយគ្រោងអនុវត្តក្នុងពេលឆាប់ៗនេះ។ សូមអញ្ជើញស្តាប់កិច្ចសម្ភាសន៍របស់ ប៉ែន បូណា ជាមួយលោក ហង់ ជួនណារ៉ុន។