ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT
កម្ពុជា

បញ្ហា​ EBA​៖ ​អឺរ៉ុប​ថា ​នៅ​មិន​ទាន់​រក​ឃើញ​ដំណោះ​ស្រាយ​ក្រោយ​ជំនួប​ជា​មួយ​កម្ពុជា​ នៅ​ប្រ៊ុច​សែល​

media ជំនួបរវាងគណៈប្រតិភូ​កម្ពុជា និង​សហភាពអឺរ៉ុបក្រៅកិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប @FB/hun-Sen

អ្នក​ការ​ទូត​ជាន់​ខ្ពស់​របស់​សហ​ភាព​អឺរ៉ុប​បានឲ្យ​ដឹង​​ថា​ សហ​ភាព​អឺរ៉ុប​ មិន​ទាន់​រក​ឃើញ​ពី​ដំ​ណោះ​ស្រាយ​ណា​មួយ ​ចំពោះ​ការ​ចរ​ចា​លើ​ការ​បន្ត​ការ ​អនុគ្រោះ​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ។ មិន​ទាន់​មាន​ដំណោះ​ស្រាយ​ ដោយ​សារ​តែ​កម្ពុជា​ មិន​បាន​ដោះ​ស្រាយ​ចំពោះ​អ្វី​ដែល​ប្រទេស​លោក​សេរី​ទាំង​នេះ ​បាន​លើក​ឡើង​ពី​បញ្ហា​​សិទ្ធិ​មនុស្ស ​និងបញ្ហា​នយោបាយ ក៏​ដូច​ជា​​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាលកម្ពុជា​សព្វ​ថ្ងៃ ​ដែល​គំរាម​កំហែង​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​របស់​សហ​ភាព​អឺរ៉ុប​។​ យ៉ាង​ណា​ក៏​ដោយ ​សហ​ភាព​អឺរ៉ុបសង្កត់​ធ្ងន់​ថា ខ្លួន​​​នៅ​តែ​បន្ត​កិច្ច​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ជា​បន្ត​ទៀត ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ​។

អនុ​ប្រធាន​ស្នង​ការ​អឺរ៉ុប​ ទទួល​បន្ទុក​កិច្ច​ការ​បរទេស​ និង​គោល​នយោបាយ​សន្តិសុខ​ លោក​ស្រី ​ហ្វេដេរីកា​ ម៉ូហ្គែរីនី​ (Federica Mogherini) ​បាន​និយាយ​ថា​ «សហ​ភាពអឺរ៉ុប​មាន​ការ​ព្រួយ​បារម្ភ​ជា​យ៉ាង​ខ្លាំង​អំពី​លំហ​ប្រជា​ធិប​តេយ្យ​ ដែល​ត្រូវ​បាន​បង្រួម​សម្រាប់គណ​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា​​»។​ លោកស្រី ​បញ្ជាក់បន្ថែមថា​ មក​ទល់ពេល​​នេះ ​សហភាព​អឺរ៉ុប​មិន​ដែល​បាន​ឮ​ពី​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​អ្វីដែល​ប្រទេស​លោក​សេរី​ទាំងនេះស្នើ​ឲ្យ​កែ​លម្អ​នោះ​ទេ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន ​របស់​សហភាព​អឺរ៉ុប​ កាលពី​ថ្ងៃ​ទី​១៩​​ខែ​តុលា ​ក្រោយពេល​​លោក​ស្រី ​ហ្វេដេរីកា​ ម៉ូហ្គែរីនី​ ជួប​ជាមួយ​​លោក ​ហ៊ុន ​សែន​ នៅ​ក្រៅ​​​កិច្ច​ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ​(ASEM) នៅ​ទីក្រុង​ប្រ៊ុចសែល ​ប្រទេស​ប៊ែលហ្ស៊ិក។

ចំណែក​នៅលើ​ហ្វេស​ប៊ុកវិញ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ​សែន​​ បាន​សរសេរ​ពី​ជំនួប​នោះ​ថា​ ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​មតិ​ ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​គ្នាលើ​គ្រប់​វិស័យ រវាង​កម្ពុជា​ និង​សហភាព​អឺរ៉ុប​។ ​លើស​ពីនេះ​ទៀត ​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា ​ក្នុង​ការ​ជំរុញឲ្យ​ក្រុម​ការ​ងារ ​នៃភាគី​ទាំង​ពីរ​បន្ត​ធ្វើ​ការ​ជា​មួយ​គ្នា​ ក្នុង​លក្ខណៈ​ជា​ដៃ​គូ​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​ដែល​បាន​អនុវត្ត​នាពេល​កន្លង​មក​។

សូម​រំឭក​ថា ​សហភាព​អឺរ៉ុប​ កាល​ពីដើ​ម​ខែ​តុលា​នេះ បាន​ជូន​ដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា​ពី​ដំណើរ​ការ​នីតិ​វិធី​ដក​ហូត​​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា។​ ប៉ុន្តែ​ដំណើរ​ការ​នីតិវិធី​នេះ​ត្រូវ​ចំណាយ​ពេល​សរុប ​១២​ខែ ដោយ​ត្រូវ​​ចែក​ចេញ​ជា​ពីរ​ដំណាក់កាល។​ ដំណាក់​កាល​ទី១ គឺ​នៅ​ក្នុង​រយៈ​ពេល​ ៦​ខែ ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​ដែល​សេចក្តីសម្រេច​ចាប់ផ្តើម​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​។ នៅ​ក្នុង​អំឡុង​ពេល​នេះ ​គណៈ​កម្មការ​អឺរ៉ុប​នៅ​​តែ​បើក​ទ្វារ​​ចំហ​ក្នុងការ​ជជែក​ជាមួយ​នឹង​ប្រទេស​ដែល​ជា​កម្មវត្ថុ​នៃ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA។

ដំណាក់​កាល​ទី២ ​ដែល​មាន​រយៈពេល​ ៦​ខែ​ដែរ គឺ​ជា​ដំណាក់​កាល​នៃ​ការ​ចេញ​របាយការណ៍ និង​សេចក្តី​សន្និដ្ឋាន​ ដើម្បី​ឈាន​ទៅ​ចេញ​សេចក្តី​សម្រេច​ចុងក្រោយ​។ ការ​សម្រេច​នោះ ​ត្រូវ​ប្រើ​ពេល​៦​ខែ​ទៀត មុន​ពេល​ចូល​ជា​ធរមាន និង​ឈាន​ទៅ​អនុវត្ត​​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ