អានតួអត្ថបទ
កម្ពុជា-សង្គម

ផលិតផលក្លែងក្លាយជិត៦០តោនដែលប៉ះពាល់សុខភាព ត្រូវបានរឹបអូស

គណៈ​កម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ នៅ​រសៀល​នេះ​ បាន​បង្ហាញ​វត្ថុ​តាង ​ផលិត​ផល​ក្លែង​ក្លាយ​បង្ក​គ្រោះ​ថ្នាក់​ ដល់​សុខ​ភាព​ ចំនួន​៥៨​តោន​ដែល​ត្រូវ​បាន​រឹប​អូស​។ ផលិត​ផល​ក្លែង​ក្លាយ​ទាំង​នេះត្រូវ​បាន​សមត្ថ​កិច្ច​​បង្ក្រាប​បាន​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​ឧសភា​ រហូត​ដល់​​ចុង​​ខែ​កក្កដា​កន្លង​ទៅ​នេះ​។​ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​មហា​ផ្ទៃ​។​

ផលិតផលក្លែងក្លាយដែលសមត្ថកិច្ចបង្ហាញក្នុងសន្និសិទ
ផលិតផលក្លែងក្លាយដែលសមត្ថកិច្ចបង្ហាញក្នុងសន្និសិទ @សហការី
ផ្សាយពាណិជ្ជកម្ម

ផលិត​ផល​ក្លែង​ក្លាយ​ដែល​សមត្ថ​កិច្ច​បង្រ្កាប​បាន​ រួម​មាន​ កាហ្វេ​ក្លែង​ក្លាយ ​សាច់​ប៉ាតេ ​ផលិត​ផល​ម្រេច ​ទឹក​សុទ្ធ​ម៉ាក​ Evian​ ស្រាបៀរ​ម៉ាក​ Corona​ និង​ផលិត​ផល​មួយ​ចំនួន​ទៀត​។

​តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ ​កាហ្វេ​ក្លែងក្លា​យ​ចំនួន​៧តោន​ត្រូវ​បាន​បង្រ្កាប​​នៅក្នុង​សិប្បកម្ម​មួយ​កន្លែង​ក្នុង​ខណ្ឌព្រែក​ព្នៅ ​និង​​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ម្នាក់​។ ​ចំណែក​ការ​ផលិត​សាច់​ប៉ាតេ​ចំនួន​០៥​តោនត្រូវ​បាន​បង្រ្កាប​នៅសង្កាត់​​ទឹក​​ថ្លា​ ខណ្ឌ​សែន​សុខ​ ខណៈ​ទឹក​សុទ្ធម៉ាក​ Evian​ ស្រាបៀរ​ម៉ាក​ Corona​ ចំនួន​៥៨​តោនក៏​ត្រូវបាន​រឹប​អូស​ក្នុង​ខណ្ឌសែន​សុខ​ផង​ដែរ​។ ​ដោយឡែក​ការ​បើក​សិប្បកម្ម​ផលិត​ម្រេច ​និង​កាហ្វេចំនួន​១៨​តោន​ត្រូវ​បាន​បង្រ្កាបនៅ​សិប្បកម្ម​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ខណ្ឌទួល​គោក​។

​ជា​លទ្ធផល​មាន​ផលិត​ក្លែង​ក្លាយ​ចំនួន​៥៨​តោន​ត្រូវ​បាន​ឃាត់​ទុក​ ក្រោម​បទ​ល្មើស ​នាំ​ចូល រក្សា​ទុក​ និង​ចែក​ចាយ​ដោយ​​ខុស​​ច្បាប់​។ ​នេះបើ​តាម​សេចក្តី​ប្រកាស​ដដែល​។

កាល​ពីពា​ក់កណ្តាល​ខែមិ​ថុនាឆ្នាំ​២០១៨​នេះ ចំណី​​អាហារ​​និង​​គ្រឿង​​បរិភោគ​​ក្លែងក្លាយ​ ​ហួស​កាល​​បរិច្ឆេទ ​និង​ខុស​ច្បាប់​ចំនួន​ជាង​១០០​តោន​ ត្រូវបាន​កម្ទេច​ចោល​ ​នៅ​ខេត្ត​កំពង់ស្ពឺ​។ ​

ផលិតផល​ ​ភាគ​ច្រើន​ជា​គ្រឿងផ្សំ​សម្រាប់​ធ្វើ​សាច់​ក្រក ​រួមមាន​ ពោះវៀន​ជ្រូក ​ពោះវៀន​គោ ​ពោះវៀន​មាន់​ ទា ​ជាដើម ​ដែលរក្សា​ទុក​ជា​ច្រើន​ឆ្នាំ​។

ក្រៅពីចំណីអាហារធ្វើឲ្យខូចសុខភាព​ ​ដែលត្រូវបាន​កម្ទេច​ចោលនោះ អាជ្ញាធរខ្មែរក៏​បានធ្វើ​ពិធី​ដុត​កម្ទេច​គ្រឿង​សម្អាង​ក្លែងក្លាយ ​ខុស​ច្បាប់ ​ពីរ​លើក​កន្លង​ទៅ​ថ្មី​ៗ​នេះ ​ប្រមាណ​ជាង​១៦០​តោន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ