អានតួអត្ថបទ
បទយកការណ៍

ថ្មពី​ឋាន​ព្រះច័ន្ទ​ ត្រូវ​បាន​តាំង​បង្ហាញ​ជា​លើក​ដំបូង ​ដើម្បី​បំផុស​ក្តី​ស្រម៉ៃ​​របស់​យុវជន​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សារមន្ទីរ​ជាតិ​ក្រុងភ្នំពេញ សហការ​ជាមួយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា រួម​ជាមួយ​សាលា​បារាំង​ចុង​បូព៌ (EFEO) នៅ​ថ្ងៃទី ១៨ មិថុនា ឆ្នាំ ២០១៨នេះ បានដាក់​តាំង​​បង្ហាញ​ជា​ផ្លូវការ នូវ​ថ្ម​មួយ ដែលមាន​ប្រភព​មកពី​ឋាន​ព្រះ​ច័ន្ទ។ ថ្ម​នេះ គឺជា​អំណោយ​​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក រី​ឆាត និ​ច​សុន មកកាន់​កម្ពុជា ​ក្នុង​ឆ្នាំ១៩៧៣ ។ ការដាក់​តាំង​បង្ហាញ​ថ្ម​ពី​ឋាន​ព្រះ​ច័ន្ទ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការអបអរសាទរ​ខួប១០០ឆ្នាំ នៃ​ការបង្កើត​សារមន្ទីរ​ជាតិ​កម្ពុជា និង​ដើម្បី​បណ្តុះ​ក្តី​ស្រ​ម៉ៃ​របស់​យុវជន​កម្ពុជា ឲ្យ​ស្រលាញ់​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ហៅ​កាត់​ថា ស្តេ​ម (STEM)។ តើ​ថ្ម​សុ​ឆន្ទៈ មកពី​ឋាន​ព្រះ​ច័ន្ទ​នេះ មាន​លក្ខណៈ​ពិសេស​​យ៉ាង​ណា​?

និស្សិត​កម្ពុជា​កំពុង​ទស្សនា​ថ្ម​ឋាន​ព្រះច័ន្ទ​ ដែល​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ ​នៅ​ឯ​សារមន្ទីរ​ជាតិ​កម្ពុជា ​ថ្ងៃទី ​១៨​ ខែ​មិថុនា ​ឆ្នាំ​ ២០១៨​។​
និស្សិត​កម្ពុជា​កំពុង​ទស្សនា​ថ្ម​ឋាន​ព្រះច័ន្ទ​ ដែល​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ ​នៅ​ឯ​សារមន្ទីរ​ជាតិ​កម្ពុជា ​ថ្ងៃទី ​១៨​ ខែ​មិថុនា ​ឆ្នាំ​ ២០១៨​។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ