អានតួអត្ថបទ
បទយកការណ៍

​ភាពយន្ត ​«​តន្ត្រី​ជីវិត​» ​​​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រក់​ទឹក​ភ្នែក​នៅ​ថ្ងៃ​សម្ពោធ​មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​០៩​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​០៩ ​(​Cambodia ​International ​Film​ Festival​) ​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ ​កាល​ពី​យប់​ថ្ងៃទី​០៩ ​មីនា ​ឆ្នាំ​២០១៩​នេះ ​នៅ​សាល​មហោ​ស្រព​ចតុមុខ​។ ​មាន​សិល្បករ​-​សិល្បការិនី ​ផលិតករ​ភាព​យន្ត ​តំណាង​មក​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ និង​អង្គទូត​នានា ​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករ​នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​នោះ​។ ​មាន​ខ្សែ​ភាព​យន្តជាតិ​និង​អន្តរជាតិ​ប្រមាណជា​១៣០​ចំណង​ជើង ​មក​ពី​៣៧​ប្រទេស ​ត្រូវ​បាន​ដាក់​បញ្ចាំង​ដោយ​ឥត​គិត​ថ្លៃ ​ក្នុង​រយៈពេល​៦​ថ្ងៃ ​នៅ​តាម​រោង​កុន​ចំនួន​០៩​នៅ​ភ្នំពេញ​។ ​ក្នុង​នោះ ​ខ្សែភាព​យន្ត​រឿង ​«តន្ត្រី​ជីវិត​» ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រក់​ទឹក​ភ្នែក​នៅ​ថ្ងៃ​បើក​សម្ពោធ​មហោស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​០៩​នេះ​។ ​តើ​ហេតុ​អ្វី​? ​តទៅ​នេះ ​សូម​ស្តាប់​បទ​យក​ការណ៍​នេះ​រៀប​ចំ​ជូន​ដោយ ​វ៉ា ​សំណព្វ​៖ 

មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​០៩ ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ កាល​ពី​យប់​ថ្ងៃទី​០៩​ មីនា ​ឆ្នាំ​២០១៩​នេះ ​នៅ​សាល​មហោ​ស្រព​ចតុ​មុខ​។​​
មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​០៩ ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ កាល​ពី​យប់​ថ្ងៃទី​០៩​ មីនា ​ឆ្នាំ​២០១៩​នេះ ​នៅ​សាល​មហោ​ស្រព​ចតុ​មុខ​។​​ @ciff
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ