បទយកការណ៍
អាជីវករដែលភ្លើងឆេះតូប អន្ទះសារសុំឲ្យប្រមុខរដ្ឋាភិបាលជួយសង់ដំបូលផ្សារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៩
បន្ទាប់ពីអគ្គិសភ័យបានលេបត្របាក់តូបលក់ដូរដែលគិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារនោះ ក្រុមអាជីវករផ្សារច្បាអំពៅ រាប់រយនាក់ នៅតែមកជួបជុំគ្នាស្តាយស្រណោះចំពោះហេតុការណ៍មួយនេះ។ ការមកជុំគ្នាជារៀងរាល់ថ្ងៃរបស់អាជីវករជាយក្រុងភ្នំពេញ នៅលើគំនរផេះផង់នេះ គឺពួកគេ អន្ទះសារសុំឲ្យប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ជួយសង់ដំបូលផ្សារនេះឡើងវិញ។