បទយកការណ៍
ការថយចុះសត្វដំរីនៅកម្ពុជា ទាញការចាប់អារម្មណ៍ពីសាធារណៈជន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៨
នៅក្នុងប្រទេសកម្ពុជាគេប៉ាន់ប្រមាណថា មានសត្វដំរីសរុបចំនួនជាង៣០០ក្បាល ក្នុងនោះដំរីស្រុកមានចំនួនតែ៧២ក្បាលប៉ុណ្ណោះ ខណៈដំរីព្រៃនៅសល់ប្រហែល២៥០ក្បាល។ ដោយសារតែចំនួនសត្វដំរីមានការថយចុះនៅរយៈកាលចុងក្រោយនេះ សមាគមមូលនិធិអភិរក្សដំរីខ្មែរ ឬហៅថា អៃរាវត្តា ក៏ត្រូវបានបង្កើតឡើងដើម្បីចិញ្ចឹម និងថែទាំសត្វដំរី ចំនួន៤ក្បាលនៅក្នុងខេត្តរតនគិរី។ ជារៀងរាល់ឆ្នាំមូលនិធិនេះតែងតែរៀបចំកម្មវិធីសប្បុរសធម៌មួយដើម្បីប្រមូលថវិកាទៅជួយថែរក្សាសត្វដំរីស្រុកដែលនៅសេសសល់តែ៤ក្បាលនៅខេត្តរតនៈគិរី។