អានតួអត្ថបទ
បទយកការណ៍

សមាជិក​គ្រួសារ​លោក ម៉ៅ បូរ៉ា ច្រើន​ឡើង​ពាក់​អាវធំ​ដើរ​លក់​ម៉ាំ​ល្ហុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រហែល​ជា​លោក​អ្នក​ខ្លះបាន​ស្គាល់​ហើយ​អ្នក​លក់​ម៉ាំ កាលីប ពាក់​អាវ​ធំ ចង​ក្រវ៉ាត់ក ដើរ​លក់​ម៉ាំ​ ឈ្មោះ ម៉ៅ បូរ៉ា។ លោក ម៉ៅ បូរ៉ា បាន​ផ្តើម​របរ​លក់​ម៉ាំ​ល្ហុង​នៅ​ក្នុង​ទីក្រុង តាំងពី​ឆ្នាំ ២០១០មក​ម្ល៉េះ។ របរ​លក់​ម៉ាំ​ដែល​មិន​ត្រឹម​តែ​ចិញ្ចឹម​លោក​បូរ៉ា​ម្នាក់​នោះ​ទេ បងប្អូន សាច់​ញាតិ​របស់​លោក ជាង២០នាក់​ទៀត ​បាន​កំពុង​រស់​ដោយសារ​ម៉ាំ​ល្ហុង​នេះ​ដែរ។ ម៉ាំ​ល្ហុង​បាន​ផ្តល់​ការងារ ប្រាក់​ចំណូល​ឲ្យ​មនុស្ស​មួយ​គ្រួសារ​នេះ តាម​រយៈ​សមាជិក​ខ្លះ​ដែល​ជួយ​ធ្វើ​ម៉ាំ និង​ខ្លះទៀត ដែល​​ដើរ​លក់​ម៉ាំ។ នៅ​ពេល​គ្រួសារ លោក ប៉ូរ៉ា ប្តូរ​ផ្តាច់​នឹង​អាជីព​លក់​ម៉ាំ នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ​បាន​ប្រកាស​ថា កម្ពុជា​គួរ​តែ​លើក​តម្កើង​អារហារ​ខ្មែរ​មួយ​ចំនួន មាន​ដូចជា​ម៉ាំ​ល្ហុង ត្រី​ឆ្អើរ រឺ​ត្រសក់​ចាវ ជា​ដើម​។

លោក ម៉ៅ បូរ៉ា អ្នកលក់ម៉ាំល្ហុង
លោក ម៉ៅ បូរ៉ា អ្នកលក់ម៉ាំល្ហុង RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ