អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ប្រាក់​​ឈ្នួល​១២៨​ដុល្លារ​​សម្រាប់​​ឆ្នាំ​២០១៥​​៖​ រដ្ឋាភិបាល​​ថា​​សមរម្យ​ ថៅកែ​​ព្រួយ​បារម្ភ​​ចំពោះ​​ការ​បិទ​ទ្វារ​ ឯ​​សហជីព​​ថា ​មិន​ទាន់​​ទទួល​យក​​បាន​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​ការងារ​​ត្រី​ភាគី​​ដែ​ល​មាន​​សមាសភាព​​រដ្ឋាភិបាល​ ថៅកែ​​រោងចក្រ​ និង​​សហជីព​ បាន​សម្រេច​​ដំឡើង​​ប្រាក់​​ឈ្នួល​​គោល​​របស់​​កម្មករ​​​រោងចក្រ​​កាត់​ដេរ ​និង​​ដេ​រស្បែក​ជើង​​ពី​ ១០០​ដុល្លារ​​ទៅ ​១២៨​ដុល្លារ​។ ​ក្រោយ​​កិច្ច​ប្រជុំ​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​១២ ​វិ​ច្ឆិ​កា ​​ក្រសួង​​​ការងារ​​ តំណាង​ឱ្យ​​រដ្ឋាភិបាល​ បាន​​លើក​ឡើង​ថា​​ការ​ដំឡើង​​ប្រាក់​​ឈ្នួល​​នេះ ​គឺ​​ក្រសួង​​គិត​​ទាំង​​កត្តា​សេដ្ឋកិច្ច​ និង​​សង្គម​​ក្នុង​ន័យ​​កែ​សម្រួល​​ជីវភាព​​របស់​​កម្មករ​ និង​​ធានា​​និរន្តរ​ភាព​​នៃ​​សង្វាក់​​ផលិត​កម្ម​។​​ដោយ​ឡែក​​ក្រុម​​សមាគម​​រោងចក្រ​ បាន​​លើក​ឡើង​ថា ​ជា​​ការ​ដាក់​កំហិត​​បង្ខំ​​រោង​ចក្រ​។ ​ដោយ​ឡែក​​សហជីព​​បាន​​លើក​ឡើង​ថា ​ការ​ដំឡើង​​ប្រាក់​​ត្រឹម​១២៨​ដុល្លារ​​នេះ ​គឺ​​មិន​ទាន់​​ឆ្លើយ​តប​​ចំពោះ​​តម្រូវ​ការ​ និង​​អតិផរណា​​របស់​​កម្មក​​រ​​នោះ​ទេ​។ 

ក្រុម​កម្មករ​រាប់​រយ​នាក់ពាក់​អាវ​ពណ៌​ផ្កាឈូក​​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ នាព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១២​តុលានេះ​ នៅ​ក្នុង​វេទិកា​កម្មករ​ និយាយ​ពី​ប្រាក់​ខែ​សមរម្យ​។
ក្រុម​កម្មករ​រាប់​រយ​នាក់ពាក់​អាវ​ពណ៌​ផ្កាឈូក​​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ នាព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១២​តុលានេះ​ នៅ​ក្នុង​វេទិកា​កម្មករ​ និយាយ​ពី​ប្រាក់​ខែ​សមរម្យ​។ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ