ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
កម្ពុជា

រដ្ឋាភិបាល​ថា​នឹង​ទិញ​អគ្គីសនី​ក្នុង​តម្លៃ​ខ្ពស់​ពី​ស្ថាប័ន​ឯក​ជន​ដែល​បញ្ចេញ​ម៉ាស៊ីន​ភ្លើង​ប្រើ​ជំនួស​ភ្លើង​រដ្ឋ​

media  
ទំនប់វារីអគ្គីសនីកំចាយ @Internet

ឆ្លើយ​តប​នឹង​បញ្ហា​ខ្វះ​អគ្គីសនី​ប្រើ​ប្រាស់​នៅ​កម្ពុជា ​នាពេលនេះ ​រដ្ឋាភិបាល​បាន​អំពាវ​នាវ​ជាថ្មី​ទៀត​ ឲ្យ​ស្ថាប័ន​ឯកជន​បញ្ចេញ​ម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន​មក​ប្រើ​ប្រាស់​បណ្តោះអាសន្ន​ ដើម្បី​សន្សំ​សំចៃ​អគ្គីសនី​របស់​រដ្ឋ​ទុក​សម្រាប់​ប្រជាជន​ប្រើ​ប្រាស់។ ​បើតាម​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ រដ្ឋ​នឹង​ទូទាត់​ថវិកា​សង​ថ្លៃ​អគ្គីសនី​ឲ្យ​ទៅស្ថាប័ន​ឯក​ជ​នវិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ថ្លៃ​អគ្គីសនី​ដែល​រដ្ឋ​លក់​ឲ្យ​ឯកជន​។​

នៅក្នុង​សន្និសិទ​សារព័ត៌​មាន នៅ​រសៀល​ថ្ងៃ​សុក្រ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​គូស​បញ្ជាក់​ថា ​រដ្ឋ​នឹង​ទិញ​អគ្គីសនីពី​ស្ថាប័ន​ឯក​ជន ដូចជា សណ្ឋាគារ​ធំៗ ឬ​អគារពាណិជ្ជកម្ម ​ក្នុង​តម្លៃ​មួយ​ខ្ពស់​ជាង​តម្លៃ​អគ្គីសនី​ដែល​រដ្ឋ​លក់​ទៅ​ឲ្យ​ឯកជន​ប្រើ​ប្រាស់។ ការ​ធ្វើ​បែបនេះ បើតាម​រដ្ឋាភិបាល ជាការជួយ​សន្សំ​សំចៃ​អគ្គីសនី​របស់​រដ្ឋ ទុក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់ ខណៈ​តម្រូវ​ការ​កើន​ឡើង​ក្នុង​រដូវ​ក្តៅខ្លាំង​នេះ។

ជាមួយគ្នា​នោះ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ទី ណារិន បាន​ឲ្យដឹងថា​ ក្នុង​មួយ​ថ្ងៃ​កម្ពុជា​ ប្រើ​អគ្គីសនី​អស់២៥,៥លាន​គីឡូ​វ៉ាត់ម៉ោង​នៅ​ឆ្នាំ​២០១៨ ហើយ​បាន​កើន​ឡើង​ដល់​២៦​ទៅ​៣០​លានគីឡូ​វ៉ាត់​ម៉ោង​នៅ​រដូវ​ក្តៅក្នុង​ឆ្នាំ​២០១៩​នេះ។​ ចំណែក​បញ្ហាដែល​ខ្វះ​អគ្គីសនី​ ត្រូវបានលោក ទី ណារិន គឺ​បណ្តាល​មក​ពី​ខ្វះ​ទឹ​ក​នៅតំបន់​វារី​អគ្គីសនីដែល​មាន​ស្រាប់ ស្រប​ពេល​ដែល​តម្រូវ​ការ​អគ្គីសនី​កើន​ឡើង​ក្នុង​រដូវ​ក្តៅ​។

នៅចំពោះមុខ​បញ្ហាខ្វះអគ្គីសនីនេះ លោក ទី ណារិន រដ្ឋាភិបាលកម្ពុជា​បាន​​ស្វែងរក​ទិញអគ្គីសនីពីប្រទេសថៃ វៀតណាម និង​ឡាវ ខណៈកំពុង​តែ​រង់ចាំ​ពី​ការ​ឆ្លើយ​តប​ពី​ប្រទេស​តួគីដើម្បី​នាំ​មក​នូវ​នាវា ដែល​ផ្ទុក​ទៅ​ដោយ​ម៉ាស៊ីន​ភ្លើង សម្រាប់​បញ្ឆេះ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​បណ្ដោះ​អាសន្ន​នៅ​កម្ពុជា។

ចាប់​តាំង​រដូវ​ប្រាំង​ចូល​មក កម្ពុជា​ខ្វះខាត​អគ្គិសនី​៤០០​មេហ្គាវ៉ាត់។ សូម​បញ្ជាក់​ជូន​ថា ក្នុង​មួយ​ឆ្នាំ​ កម្ពុជា​ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី​ជាង​១០​ពាន់​លាន​គីឡូវ៉ាត់ខណៈ​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​មាន​ចំនួន​ជិត​២ពាន់​មេហ្គា​វ៉ាត់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ