អានតួអត្ថបទ
កម្ពុជា

គោលនយោបាយ​ឧស្សាហកម្ម៖ រដ្ឋាភិបាល​ថា មាន​បញ្ហា​ប្រឈម​ចំនួន៥

រដ្ឋាភិបាល​កម្ពុជា​នៅ​ពុធ ទី២៦ សីហា​នេះ បានប្រកាស​ផ្សព្វផ្សាយ និង​ដាក់​អនុវត្ត​ឱ្យប្រើ​ប្រាស់​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥។ ការប្រកាស​ដែលមាន​ការចូលរួម​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ បានប្រកាសថា នៅមាន​បញ្ហា​ប្រឈម​ចំនួន៥ដើម្បី​អាចឱ្យ​កម្ពុជា​សម្រេច​គោលដៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០។

ពលករខ្មែរដែលធ្វើការចំណាក​ស្រុកនៅប្រទេសថៃ។
ពលករខ្មែរដែលធ្វើការចំណាក​ស្រុកនៅប្រទេសថៃ។ RFI
ផ្សាយពាណិជ្ជកម្ម

គោលនយោបាយ​ឧស្សាហកម្ម​ថ្មី​របស់​រដ្ឋាភិបាល​នៅមាន​បញ្ហា​ប្រឈមគន្លឹះៗចំនួនធំៗនោះ គឺ ទី១ គឺ​ធនធានមនុស្ស និង​បច្ចេកវិទ្យា​ដែល​នៅមានកម្រិត ហើយ​ដែល​មិនទាន់​អាចឈាន​ចាប់យក​ចំណេះដឹង​កម្រិត​ខ្ពស់។ ទី២ ថ្លៃ​អគ្គីសនី​នៅមានកម្រិត​ខ្ពស់​ដែល​មិនទាន់​ឆ្លើយតប​ទៅ​តម្រូវការ​នៃ​ការវិនិយោគ ទី៣ បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហកម្ម​នៅ​មិនទាន់​គ្រប់គ្រាន់​ពោលគឺ ផ្លូវថ្នល់ ប្រព័ន្ធ​លូ​បង្ហូ​ទឹក និង​សេវាកម្ម​សាធារណៈ​ជាដើម។ ទី៤ គឺ ការគាំទ្រ​វិស័យ​ហិរញ្ញវត្ថុ​ដល់​ការវិនិយោគ​នៅមានកម្រិត និង​ទី៥គឺ បញ្ហា​ទំនាក់ទំនង​ឧស្សាហកម្ម​ដែល​កត្តា​ធានា​ដល់ទី​ផ្សា​ការងារ។

 
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​បានដាក់​ចេញ​នៅ​គោលដៅ​អតិ្ថភាព​ស្នូល​ចំនួន៤នៅ​ឆ្នាំ២០១៨​ដើម្បី​ដោះស្រាយ។ ក្នុងនោះ គឺ​ទី១ បញ្ចុះ​ថ្លៃ​អគ្គីសនី និង​ការពង្រីក​វិសាលភាព​គ្របដណ្តប់ ទី២ ព​ង្រី​ការតភ្ជាប់​ហេដ្ឋា​រចនាសម្ព័ន្ធ​ជា​ប្រព័ន្ធ​ពី​គ្រប់​គោលដៅ​សេដ្ឋកិច្ច​តាមរយៈ​ការកសាងផ្លូវធំៗ ហាយវ៉េ ទី៣​ការពង្រឹង​ធនធានមនុស្ស​តាមរយៈ​ការបណ្តុះ​បណ្តាល​ជំនាញ​ដែល​គាំទ្រ​ដល់​វិស័យ​ឧស្សាហកម្ម និង​ទី៤ ការកែប្រែ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង។ ការ​ដាក់​ចេញ​នៅ​គោល​នយោបាយ​របស់​រដ្ឋា​ភិ​បាល​ស្តីពី​វិស័យ​ឧស្សាហ​កម្មនេះ គឺ​ដើម្បី​រុញច្រាន​ប្រទេស​កម្ពុជា​ឱ្យក្លាយ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ ដោយ​យក​វិស័យ​ឧស្សាហកម្ម​គឺជា​មូលដ្ឋាន។

រដ្ឋាភិបាល​បាន​បញ្ចេញ​របាយការណ៍​ថា គិត​ត្រឹម ឆ្នាំ​២០១៤​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់​មាន​ចំណូល​ជា​មធ្យម​ប្រមាណ​១ពាន់ ១រយ​ដុល្លា​អា​មេ​រិក(១ ១២៣ដុល្លារ) ដែល​បាន​កើនឡើង​ពី ២២៩ដុល្លារ​កាល​ព​ឆ្នាំ១៩៩៣។ ដោយឡែក​ផលទុន​សរុប​របស់​ជាតិ​នៅ​ឆ្នាំ២០១៤ មាន​ចំនួន​ជាង១ម៉ឺន៦ពាន់ (១៦ ៧០៩) លាន​ដុល្លារ​អាមេរិក​ដែល​បាន​កើនឡើង​ពី​ជាង២ពាន់ ៤រយ​លាន​ដុល្លារ​អាមេរិក។

ជាមួយនឹង​គោល​នយោបាយ​ថ្មី​នេះ រដ្ឋាភិបាល​កម្ពុជា បាន​រំពឹងថា កម្ពុជា​នឹង​អាច​ប្រែក្លាយ​ប្រទេស​ពី​វិស័យ​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ប្រទេស​ឧស្សាហកម្ម​ដោយ​ប្រើប្រាស់​ជំនាញ ការកែច្នៃ​វត្ថុធាតុដើម​នៅក្នុង​ស្រុក​ដើម្បី​នាំចេញ និង​ការ​ដំឡើង​គ្រឿង​យន្ត​ជាដើម។ យ៉ាងណាក៏ដោយ អ្នកវិភាគ​សេដ្ឋកិច្ច​បាន​មើលឃើញថា ការអនុវត្ត​ផែនការ​ឧស្សាហកម្ម​របស់​កម្ពុជា​នឹង​អាច​ដំណើរការបាន ប៉ុន្តែ​ហាក់ដូចជា​យឺត​ពេល​បន្តិច​ទៅហើយ​ខណៈដែល​ប្រទេសជិតខាង​របស់​កម្ពុជា​បាន​ដើរ​ទៅមុន​កម្ពុជា​ជាច្រើន​ជំហាន​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ