អានតួអត្ថបទ
បទសម្ភាស

លោក ហុង លីម​ ៖​ ការ​ជ្រើស​រើស​អូស្រ្តាលី​សម្រាប់​សិទ្ធិ​ជ្រក​កោន​ គឺ​អ្នកស្រី​ ប៊ូ​ រចនា​ ធ្វើ​តាម​បណ្តាំ​ លោក​ កែម​ ឡី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ រាប់​រយ​​នាក់​​នឹង​​មក​ជួប​​ជុំ​គ្នា​នៅ​​​វត្ត​មួយ​​ក្នុង​​​ទី​​ក្រុង​​ម៉ែលប៊ន​ ប្រទេស​អូស្ត្រាលី​ នៅថ្ងៃ​សៅរ៍​ស្អែក​​។ ​នេះ​គឺ​ជា​ការ​​​ស្វាគមន៍​ ការ​​​មក​​​ដល់​​របស់​គ្រួសារ លោក កែម​ ឡី គឺ​​​អ្នកស្រី ប៊ូ រចនា និង​​កូនប្រុស​ទាំង​៥​នាក់ បន្ទាប់​ពី​​សំចត​​នៅ​ប្រទេស​​ថៃអ​ស់​រយៈពេល​​ជិត​២​​ឆ្នាំ ក្រោយពីលោកបណ្ឌិត កែម ឡី ត្រូវបាន​គេបាញ់​​សម្លាប់​។ ក្នុងនាទី​ភ្ញៀវ​​ប្រចាំ​​ថ្ងៃ​​របស់​​​វិទ្យុ​បារាំង​RFI​នៅរាត្រី​នេះ គឺ​លោក ​ហុង​ លីម​ តំណាង​រាស្ត្រ​ ​ប្រចាំ រដ្ឋ​វិច​តូរីយ៉ា ដែល​​ជា​អ្នក​ចេញមុ​ខ​​សុំ​​សិទ្ធិ​​ជ្រក​កោន ​ឲ្យ​​គ្រួសារ​​អ្នក​​វិភាគ​ល្បី​​ឈ្មោះ​​រូបនេះ។​ លោក ហុង ​លីម ​លើកឡើង​ថា ​ការ​ជ្រើស​រើស​អូស្រ្តាលី​​ សម្រាប់​​សិទ្ធិ​ជ្រក​កោន​ គឺ​​ អ្នក​ស្រី​ ប៊ូ ​រចនា​ ធ្វើ​​តាម​​បណ្តាំ​ លោក ​កែម ​ឡី។​ ចំណែក​​ការ​​ទៅ​​ទស្សនៈកិច្ច​​របស់ លោក​នាយក​​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន ​នៅ​អូស្រ្តាលី​ នាពាក់​​កណ្តាល​​ខែ​​ក្រោយ​ លោក​ថា ​ពលរដ្ឋ​ខ្មែរ​នឹង​​ស្វាគមន៍​​​ដោយ​​ការ​​ដុត​​រូប​ទីង​មោង​។​

លោក ហុង លីម តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​វិច​តូ​រីយ៉ា​ មាន​ដើម​កំណើត​ខ្មែរ​
លោក ហុង លីម តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​វិច​តូ​រីយ៉ា​ មាន​ដើម​កំណើត​ខ្មែរ​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ