បទសម្ភាស
លោក ព្រឿង ប្រណិត៖ ពានរង្វាន់ទន្លេមេគង្គ ជំរុញឲ្យមាននិរន្ដរភាពទន្លេមេគង្គ តាមស្នាដៃអក្សរសិល្បិ៍
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះគឺលោក ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ។ ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែឧសភា សមាគមអ្នកនិពន្ធខ្មែរនឹងបើកទទួលស្នាដៃរឿងខ្លីនិងកំណាព្យ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការប្រកួតប្រជែងពានរង្វាន់អក្សរសិល្បិ៍ទន្លេមេគង្គ។ សម្រាប់លោក ព្រឿង ប្រណិត ពានរង្វាន់នេះមានអត្ថន័យសំខាន់ខ្លាំងណាស់ ក្នុងការជំរុញឲ្យមាននិរន្ដរភាពទន្លេមេគង្គ តាមរយៈស្នាដៃអក្សរសិល្បិ៍របស់កវីអ្នកនិពន្ធ។