លោក ប៊ូ វរសក្ស ៖ អ្នកអភិរក្សស្នើឲ្យក្រសួងកសិកម្មហាមការនំាចូលថ្នាំព្យាបាលគោក្របីដែលមានជាតិDiclofenacដែលពុលសត្វត្មាត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៨
ថ្ងៃទី១ខែកញ្ញានេះ គឺជាទិវាយល់ដឹងពីសត្វត្មាតអន្ដរជាតិ។ ក្រុមការងារអភិរក្សសត្វត្មាតដែលមានយ៉ាងហោចណាស់៥ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ សម្ដែងការព្រួយបារម្ភចំពោះការថយចុះ នៃចំនួនសត្វត្មាតនៅកម្ពុជា ខណៈដែលការកត់ត្រាបាន គឺសត្វត្មាតនៅសល់តែ១២១ក្បាលប៉ុណ្ណោះ។ ដោយមានការបារម្ភពីការផុតពូជនៃសត្វត្មាត លោក ប៊ូ វរសក្ស ក្នុងនាទីភ្ញៀវប្រចាំរបស់វិទ្យុបារាំងអន្តរជាតិ លោកបានស្នើឲ្យក្រសួងកសិកម្មហាមការនំាចូលថ្នាំព្យាបាលគោក្របីដែលមានជាតិDiclofenacដែលពុលសត្វត្មាតនៅពេលត្មាតទៅស៊ីគោក្របីដែលងាប់។