អានតួអត្ថបទ
បទសម្ភាស

លោក​ ប៊ូ ​វរសក្ស​ ៖​ អ្នក​អភិរក្ស​ស្នើ​ឲ្យ​ក្រសួង​កសិកម្ម​ហាម​ការ​នំា​ចូល​ថ្នាំ​ព្យា​បាល​គោ​ក្របី​ដែល​មាន​ជាតិ​Diclofenac​ដែល​ពុល​សត្វ​ត្មាត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី១​ខែ​កញ្ញា​នេះ គឺ​ជា​ទិវា​យល់​ដឹង​ពី​សត្វ​ត្មាត​អន្ដរជាតិ​។ ក្រុម​ការងារ​អភិរក្ស​សត្វ​ត្មាត​ដែល​មាន​យ៉ាង​ហោច​ណាស់​៥​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ថយ​ចុះ​ នៃ​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា ខណៈដែលការកត់ត្រាបាន គឺ​សត្វ​ត្មាត​នៅសល់​តែ​១២១​ក្បាល​ប៉ុណ្ណោះ​។ ដោយ​មានការ​បារម្ភពីការ​ផុត​ពូជ​នៃ​សត្វ​ត្មាត​ លោក ​ប៊ូ ​វរសក្ស​ ក្នុង​នាទី​​ភ្ញៀវ​​ប្រចាំ​​របស់​​វិទ្យុ​បារាំង​អន្តរជាតិ​ លោក​បាន​​​ស្នើ​​ឲ្យ​​​ក្រ​សួង​​កសិកម្ម​​​ហាម​​ការ​​នំា​​ចូល​​ថ្នាំ​ព្យា​​បាល​​គោ​​ក្របី​​ដែល​​មាន​​ជាតិ​​Diclofenac​​ដែល​​ពុល​​សត្វ​​ត្មាត​​នៅ​​ពេល​​ត្មាត​​ទៅ​ស៊ី​​គោ​​ក្របី​​​ដែល​​ងាប់​​​។​

លោក ប៊ូ វរសក្ស​ នាយក​កម្មវិធី​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា
លោក ប៊ូ វរសក្ស​ នាយក​កម្មវិធី​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ