បទសម្ភាស
លោក ចាន់ យុត្ថា ៖ ក្រសួងធនធានទឹកអំពាវនាវឲ្យពលរដ្ឋធ្វើស្រូវតែម្តងបានហើយនៅឆ្នាំនេះ ព្រោះប្រឈមនឹងខ្វះទឹកភ្លៀង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១៩
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះគឺលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។ លោកបានបញ្ជាក់ថា ព្យុះទី២៧ឈ្មោះ តូរ៉ាស៊ី ដែលធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងប្រទេសកម្ពុជា បានអស់ឥទ្ធិពលហើយកាលពីយប់មិញ ប៉ុន្តែព្យុះទី២៨ នឹងមកដល់នៅពេលខាងមុខ។ ចំណែកស្ថានភាពទឹកភ្លៀងនៅរដូវប្រាំងខាងមុខវិញ លោកថា នឹងខ្សត់ខ្សោយ ហើយក្រសួងធនធានទឹកអំពាវនាវឲ្យពលរដ្ឋធ្វើស្រូវតែម្តងបានហើយ ជៀសវាងខ្វះទឹកប្រើប្រាស់។