បទសម្ភាស
លោកស្រី ហង់ លីណា៖ តាមការប៉ាន់ស្មានមុនជំរឿន ប្រជាជនខ្មែរមានជាង១៦លាននាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោកស្រី ហង់ លីណា ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ។ វិទ្យាស្ថានជាតិស្ថិតិនឹងចាប់ផ្តើមធ្វើជំរឿនប្រជាជនលើកទី៣ ដោយចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣មីនា ពោលនៅថ្ងៃអាទិត្យខាងមុខនេះ ដែលមានរយៈពេល១០ថ្ងៃ។ បើតាម លោកស្រី ហង់ លីណា តាមការប៉ាន់ស្មានមុនធ្វើជំរឿន ប្រជាជនខ្មែរមានជាង១៦លាននាក់ហើយ។