បទសម្ភាស
លោកស្រី ខៃ ចិន្តា៖ ដំរីជាសសរទ្រូងនៃប្រទេសជាតិយើងដែរ គួរតែគាំទ្រថវិកាដើម្បីអភិរក្ស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:០៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនាថ្ងៃនេះ គឺ លោកស្រី ខៃ ចិន្តា ស្ថាបនិកនិងជាប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា។ មូលនិធិ អៃរាវត្តា នឹងរៀបចំកម្មវិធីរាត្រីសមោសរមួយនៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីរៃអង្គាសថវិកាជួយដល់ការអភិរក្សដំរីខ្មែរ។ បើតាមលោកស្រី ខៃ ចិន្តា ការអភិរក្សសត្វដំរីគឺជារឿងចាំបាច់ ខណៈចំនួនសត្វដំរីនៅស្រុកខ្មែរ បានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ លោកស្រីលើកឡើងថា ដំរីជាសសរទ្រូងនៃប្រទេសជាតិយើងដែរ គួរតែគាំទ្រថវិកាដើម្បីអភិរក្សដំរី ឲ្យមាននិរន្ដរភាព។