អានតួអត្ថបទ
បទសម្ភាស

លោក គឹម សុខ ៖ ថ្វីបើប្រទេសហ្វាំងឡង់ដូចឋានសួគ៌ តែបើមានឱកាសខ្ញុំនឹងវិលមកកម្ពុជាវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ គឹម​ សុខ​ ជា​អ្នក​វិភាគ​ និង​ធ្វើ​អត្ថា​ធិប្បាយ​មិន​សំចៃ​មាត់ ​បាន​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោ​បាយ​នៅ​ប្រទេស​ហ្វាំង​ឡង់ ​បន្ទាប់​ពី​លោក​ជាប់​ពន្ធ​នា​គារ​នៅ​កម្ពុជា​ចំនួន​១៨​ខែ ​ក្រោម​បណ្តឹង​របស់​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​។ ​នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​​RFI​រាត្រីនេះ ​លោក ​គឹម ​សុខ ​បាន​អះ​អាង​ថា​ មូល​ហេតុ​ដែល​លោក​ចាក​ចេញ​ពី​ប្រទេស​កំណើត​គឺ​ដោយសារ​តែ​មានការ​គំរាម​កំហែង​ដល់​ជីវិត​កូន​ស្រី​របស់​លោក​អាយុ​៦​ឆ្នាំ​។​ ទោះ​ជា​យ៉ាង​ណា​លោក​ គឹម ​សុខ អះ​អាង​ថា ​ថ្វី​បើ​ប្រទេស​ហ្វាំង​ឡង់​ប្រៀប​ដូច​ជា​ឋាន​សួគ៌​ក៏ដោយ​ តែ​បើ​មាន​ឱកាស​លោក​នឹង​វិលមក​កម្ពុជា​វិញ​។

លោក គឹម សុខ ជាអ្នកវិភាគនយោបាយ និងបញ្ហាសង្គម
លោក គឹម សុខ ជាអ្នកវិភាគនយោបាយ និងបញ្ហាសង្គម @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ