បទសម្ភាស
លោក ឡុង ឌីម៉ង់៖ វត្តខ្មែរដំបូងកើតឡើងនៅកូរ៉េខាងត្បូង ខណៈពលរដ្ឋខ្មែរមានកំណើន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៣
វត្តខ្មែរលើកទីមួយនឹងត្រូវសាងសង់ឡើងនៅកូរ៉េខាងត្បូង តាមរយៈការសម្ពោធវត្តខ្មែរឈ្មោះ ម៉ាហាយ៉ាណានិងមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅទីក្រុងអានសាន នៅមិនឆ្ងាយប៉ុន្មានពីទីក្រុងសេអ៊ូល។ វត្តខ្មែរនេះនឹងត្រូវសង់លើផ្ទៃដីទំហំ១៨០០ម៉ែត្រការ៉េ ដែលជាអំណោយរបស់ជនកូរ៉េ។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងRFIនៅរាត្រីនេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ការសង់ខ្មែរនៅលើទឹកដីកូរ៉េពេលនេះ គឺស្របពេលនឹងចំនួនពលរដ្ឋខ្មែររស់នៅទីនោះមានកំណើនផងដែរ។