លោក អ៊ូ ច័ន្ទរ័ត្ន៖ ខ្ញុំជឿថាព្រះមហាក្សត្រនឹងផ្តល់យុត្តិធម៌ និងផ្សះផ្សាការបែកបាក់ក្នុងសង្គម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៧
មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ មានសុទិដ្ឋិនិយមថា ព្រះមហាក្សត្រនឹងផ្តល់យុត្តិធម៌និងផ្សះផ្សាការបែកបាក់ក្នុងសង្គមកម្ពុជា ករណីរំលាយគណបក្សប្រឆាំងនិងហាមមនុស្ស១១៨រូបមិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ នេះជាការលើករបស់ លោក អ៊ូ ច័ន្ទរ័ត្ន នៅក្នុងនាទីភ្ញៀវប្រចាំរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ បន្ទាប់ពីក្រុមមន្រ្តីនៃគណបក្សនេះ ចំនួន២០រូបបានសរសេរលិខិតថ្វាយព្រះមហាក្សត្រមុនចូលឆ្នាំខ្មែរ។ លោក អ៊ូ ច័ន្ទរ័ត្ន សំដែងក្តីសង្ឃឹមថា នឹងមានចម្លើយជាដំណោះស្រាយបែបវិជ្ជមានពីព្រះមហាក្សត្រ បន្ទាប់ពីសំណើររបស់លោកចំនួន២ដង ត្រូវបានតុលាការកំពូលទាត់ចោលរួចហើយកាលពីពេលកន្លងទៅ។