អានតួអត្ថបទ
បទសម្ភាស

រិទ្ធី​ លំអរពេជ្រ​ ៖​ ការ​ជ្រើស​យក​បុណ្យ​ភូមិ​ទៅ​សម្តែង​នៅ​តូក្យូ​ គឺ​ដើម្បី​ឲ្យ​ជប៉ុន​សិក្សា​ពី​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សិល្បៈ​បុណ្យ​ភូមិ​ដែល​យុវជន​ខ្មែរ​មួយ​ក្រុម​នាំ​គ្នា​ច្នៃ​ប្រឌិត​ និង​រៀប​ចំ​ឡើង​ចំនួន​៥​ឆ្នាំ​មក​នេះ​ ត្រូវ​បាន​ប្រទេស​ជប៉ុន​ជ្រើស​រើស​ឲ្យ​ទៅ​សំដែង​នៅ​ទីក្រុង​តូក្យូ ​កាលពី​ពេលថ្មីៗ​នេះ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ Festival/Tokyo​ ឬ​ មហោ​ស្រព​ តូក្យូ​។​ នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅរាត្រីនេះ ​គឺ​ រិទ្ធី ​លំអរពេជ្រ ​ជា​ស្ថាបនិក​បុណ្យ​ភូមិ​ និង​ជា​ប្រធាន​រៀប​ចំ​មហោ​ស្រព​។​ រិទ្ធី ​លំអរពេជ្រ​ បាន​បញ្ជាក់ថា​ ការ​ជ្រើស​សិល្បៈ​បុណ្យ​ភូមិ​ទៅ​សម្តែង​នៅ​តូក្យូ ​គឺចង់​ឲ្យ​ប្រជាជន​ជប៉ុន​សិក្សា​ពី​វប្បធម៌​ខ្មែរ​យើង​ និង​ការ​ច្នៃ​ប្រឌិត​របស់​យុវជន​។​

រិទ្ធី លំអរពេជ្រ ជាស្ថាបនិកបុណ្យភូមិ និងជាប្រធានរៀបចំមហោស្រព។
រិទ្ធី លំអរពេជ្រ ជាស្ថាបនិកបុណ្យភូមិ និងជាប្រធានរៀបចំមហោស្រព។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ