អានតួអត្ថបទ
បទសម្ភាស

លោក​ ស ​ម៉ូរ៉ា​៖​ បណ្តឹង​របស់​ក្រុម​ហ៊ុន​ស្រា​បៀរ​កម្ពុជា​ប្រឆាំង​សហជីព​លោក​គឺ​ជា​ការ​រើស​អើង​សហជីព​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ទី៥​ខែ​កញ្ញា​ខាន​ស្អែក​នេះ ​សាលា​ឧទ្ធរណ៍​ នឹង​ដំណើរ​ការ​ទាញ​ហេតុផល​​ផ្ទាល់​​មាត់​​រវាង​​ដើម​​ចោទ​​តំណាង​​ក្រុម​ហ៊ុន​​ស្រា​បៀរ​​កម្ពុជា ​និង​​តំណាង​សហជីព​មួយ​ ពាក់​​ព័ន្ធ​​នឹង​​វិវាទ​​ការ​ងារ​​កាល​ពីឆ្នាំ​មុន​។ ​បើ​តាម​​សហជីព​ សំណុំរឿង​នេះ​ត្រូវ​បាន​​សាលា​ដំបូង​​កាត់​​សេចក្តី​​រួច​ហើយ ​ពោល​គឺបា​ន​​ទម្លាក់​ចោល​​ការ​​ទាម​ទារ​​សំណង​ចំនួន​​៦​ម៉ឺន​ដុល្លារ​​ពី​​សហជីព​ ក្រោម​​បទ​ចោទ​​ដឹក​នាំ​​បុគ្គលិក​​ក្រុម​ហ៊ុន​​ធ្វើ​​ការ​តវ៉ា។ ​តែ​តុលាការ​​ក្រុង​​ព្រះ​សីហនុ​នៅតែ​បង្គាប់​ឲ្យ​​តំណាង​សហជីព​មូលដ្ឋាន​ សង​សំណង​ទៅ​ក្រុម​​ហ៊ុន​​ចំនួន​៣០០០​ដុល្លារ​ ជា​ហេតុ​ដែល​​សហជីព​គ្មាន​​លទ្ធភាព​សង​។​

លោក ស ម៉ូរ៉ា ប្រធានសម្ព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
លោក ស ម៉ូរ៉ា ប្រធានសម្ព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ