អានតួអត្ថបទ
បទសម្ភាស

លោក​ សោម​ សូរីដា​៖ ​គ្រប់​មធ្យោ​បាយ​ដែល​អំពាវ​នាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​គឺ​ជា​ទង្វើ​ល្មើស​ច្បាប់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ លោក​ ស៊ិក​ ប៊ុនហុក​ បាន​ស្នើ​នៅ​ចំពោះ​មុខ​​លោក​ ស​ ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ ឲ្យ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​​ រាល់​សកម្មភាព​របស់​ប្រព័ន្ធ​ព័ត៌មាន​ និង​បណ្ដាញ​សង្គម​ ទាំង​ឡាយណា​ដែល​ គ.ជ.ប​ ចាត់​ទុក​ថា ​មាន​គោល​បំណង​រំខាន​ឬ​រារាំង​ដល់​ដំណើរ​ការ​បោះឆ្នោត​នៅថ្ងៃ​២៩​កក្កដា​។​​ នៅ​ក្នុង​នាទី​ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​បារាំង​អន្តរ​ជាតិ​រាត្រី​នេះ ​គឺ​លោក ​សោម ​សូរីដា​ អគ្គ​លេខា​ធិការ​រង​គ.ជ.ប​។​ លោក​បញ្ជាក់​ថា ​គ្រប់​សកម្ម​ភាព​ដែល​​ស្តែង​ឡើង​​តាម​​រយៈ​សំណេរ​ ឬ​សំឡេង ​នៅតាម​បណ្តាញ​​ព័ត៌មាន​ ឬ​បណ្តាញ​ហ្វេសប៊ុក​ ទោះ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​ ឬ​ជា​ក្រុម​អ្នក​នយោបាយ​​ក៏ដោយ ​សុទ្ធ​សឹង​ជាការ​ខុស​ច្បាប់​។ ​

លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប
លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប @nec
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ