អានតួអត្ថបទ
បទសម្ភាស

លោក​ឧកញ៉ា ​ហៃ លីអ៊ាង​៖ ​ចុង​ឆ្នាំ​២០១៨ ​ផ្លែ​ស្វាយ​កែវ​រមៀត​កម្ពុជា​​ជាង​៥០០​តោន​នឹង​មាន​មុខ​នៅ​លើ​ទី​ផ្សារ​អឺរ៉ុប​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក​ឱក​ញ៉ា ហៃ លី​អ៊ាង ជា​ប្រធាន​​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ​កម្ពុជា (ប៉េ​ប៉េអឹម) និង​ក្រុមហ៊ុន​ខន​ហ្វឺ​រេល (​Conferel)​​។​ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក​ឧកញ៉ា ហៃ លី​អ៊ាង ​បាន​ឲ្យ​ដឹងថា នៅ​រវាង​ខែធ្នូ​ចុងឆ្នាំ២០១៨នេះ ស្វាយកែវ​រមៀត​កម្ពុជា នឹងមាន​មុខ​នៅ​​លើ​​ទីផ្សារ​អឺរ៉ុប បន្ទាប់ពី​ក្រុមហ៊ុន​របស់លោក​បានសម្រេច​សាកល្បង​នាំចេញ​ស្វាយ​កែវ​​រមៀត​​កម្ពុជា​ប្រមាណ​ជា៥០០តោន ទៅកាន់​ទីផ្សារ​អឺរ៉ុប។ បើតាម​លោក​ឧកញ៉ា គឺជា​ការ​​បង្ហាញមុខ​ផលិតផល​កសិកម្ម​កម្ពុ​ជា​នៅលើ​ទីផ្សារ​អឺរ៉ុប ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គា​ល់ពី​ផលិតផល​កសិកម្ម​កម្ពុ​ជា។ 

លោក​ឱកញ៉ា ​ហៃ លីអ៊ាង​ ​ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ​កម្ពុជា ​(ប៉េប៉េអឹម) ​និង​ក្រុម​ហ៊ុន​ខនហ្វឺរេល ​(Conferel)​។
លោក​ឱកញ៉ា ​ហៃ លីអ៊ាង​ ​ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ​កម្ពុជា ​(ប៉េប៉េអឹម) ​និង​ក្រុម​ហ៊ុន​ខនហ្វឺរេល ​(Conferel)​។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ