អានតួអត្ថបទ
បទសម្ភាស

លោក សម រង្ស៊ី ៖ សេចក្តីសម្រេចរបស់ IPU គឺបញ្ជាក់ថាគណបក្សសង្រ្គោះជាតិនៅមានការទទួលស្គាល់ពីអន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​អន្តរ​សភា ឬ ហៅ​កាត់​ថា IPU ដែលមានសមាជិក១៧៣ប្រទេស សម្រេច​ចាត់ការ​តាម​បណ្ដឹង​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅកម្ពុជា​។​ គឺ​ជា​បណ្តឹង​ដែល​សុំ​អន្តរាគមន៍​ ទាម​ទារ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​ផ្ដល់​នីតិ​សម្បទា ដល់​តំណាងរាស្ត្រ​ទាំង ៥៥​រូប​វិញ និង​លុបចោល​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះជាតិ​។​ប៉ុន្តែ​ អ្នកនាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន​ បាន​ប្រតិកម្ម​នឹង​សេចក្តី​សម្រេច​របស់​IPU​នេះថា​ មិន​មាន​ប្រសិទ្ធភាព​ និង​ជាការរំលោភលើ​ឯករាជ្យ និង អធិបតេយ្យ​ភាពកម្ពុជា ​មិនអាច​ទទួល​យក​បានឡើយ​។​ យ៉ាងនេះក្តី​ នៅ​ក្នុងនាទី​ភ្ញៀវ​ប្រចាំថ្ងៃ​របស់យើង​រាត្រី នេះ លោក សម រង្ស៊ី បាន​សំដែង​មោទន​ភាពថា​នេះ​ជាជោគ​ជ័យ​មួយ​ជំហ៊ាន​ទៀត​នៃ​ការ​តស៊ូ​មតិ​របស់​គណបក្ស​សង្រ្គោះជាតិ​នៅក្រៅប្រទេស​។​

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ