អានតួអត្ថបទ
បទសម្ភាស

លោក សុខ សប្បាយណា៖ ព្រឹត្តិការណ៍​៤០គីឡូម៉ែត្រ បណ្ដុះ​ស្មារតី​យុវជន​ឲ្យ​លះ​បង់​ដើម្បី​បុព្វហេតុ​ជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​ទី​២៩​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​០១​ខែ​ធ្នូ​ខាង​មុខ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍ ៤០គីឡូម៉ែត្រ​ទៅ​កាន់​ប្រវត្តិសាស្ត្រ​។ ​លោក សុខ សប្បាយណា​ ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​ព្រឹត្តិការណ៍​៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ រៀបចំ​ឡើង​ដើម្បីរំឭក​ខួប​៤០​ឆ្នាំ​នៃ​រណសិរ្សសាមគ្គី​​សង្គ្រោះ​ជាតិ​០២​ធ្នូ​ និង​រំឭក​អំពី​ការ​លះបង់​របស់​យុវជន​ជំនាន់​មុន​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រទេស​។ ការ​ត្រឡប់​ទៅ​កាន់​អតីតកាល​នេះ ត្រូវ​បាន​លោក សុខ សប្បាយណា សង្កត់​ធ្ងន់​ថា មាន​សារៈសំខាន់​ណាស់ ​ក្នុង​ការ​បណ្ដុះ​ស្មារតី​យុវជន​ជំនាន់​ថ្មី​ ឲ្យ​ហ៊ាន​លះបង់​ដើម្បី​បុព្វហេតុ​ជាតិ​នា​ពេល​អនាគត​។

លោក សុខ សប្បាយណា ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​៤០​គីឡូម៉ែត្រ​ទៅ​កាន់​ប្រវត្តិសាស្ត្រ
លោក សុខ សប្បាយណា ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​៤០​គីឡូម៉ែត្រ​ទៅ​កាន់​ប្រវត្តិសាស្ត្រ RFI/Rachna IM
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ