អានតួអត្ថបទ
បទសម្ភាស

លោកស៊ុំ ស៊ីថែន៖ ​វិស័យ​ភាពយន្ត​នឹង​នៅ​ទ្រឹង ឬ​ដើរ​មិន​សូវ​លឿន ប្រសិន​បើ​យើង​​មិន​បាន​ធ្វើ​អ្វី​សោះ​ ក្រៅ​ពី​ទិតៀន ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFIនៅ​ថ្ងៃ​អាទិត្យ ទី១៦​កុម្ភៈ​​​​នេះ គឺលោកស៊ុំ ស៊ីថែន ប្រធាន​គម្រោង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ។ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ជា​កម្មវិធី​ប្រកួត​ប្រជែង​ភាពយន្ត​ខ្នាត​ខ្លី ដែល​លោក​ស៊ុំ ស៊ីថែន​អះអាង ថា​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​គុណភាព​នៃ​ភាពយន្ត​នៅ​កម្ពុជា ប្រសើរ​ឡើង។ លោក​ស៊ុំ ស៊ីថែន មាន​ប្រសាសន៍​ធ្ងន់​ៗ​ដូច្នេះ​ថា «នៅ​ពេល​ដែល​យើង​​ចង់​ឲ្យ​ភាពយន្ត​រីក​ចម្រើន តែ​មិន​បាន​ធ្វើ​អ្វី​សោះ​ក្រៅ​ពីទិតៀន នោះយើង​​នឹង​ទទួល​បាន​អ្វី​ដូច​សព្វ​ថ្ងៃ គឺ​ការ​នៅ​ទ្រឹង ឬ​ដើរ​មិន​សូវ​លឿន»។ដើម្បី​ឲ្យ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា លោក​យល់​ថា កម្ពុជា​ត្រូវ​ការ​ធនធាន​គ្រប់គ្រាន់ ក្នុង​វិស័យ​ភាពយន្ត។ ហើយ​ថា ផលិតករ​ភាពយន្ត​កម្ពុជា គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​អត្ថន័យ និង​ភាព​ឆ្នៃ​ប្រឌិត​របស់​ភាពយន្ត​បន្ថែម​ទៀត។

លោក ស៊ុំ ស៊ីថែន ប្រធាន​គម្រោង​មហោស្រព​ភាពយន្ត​ខ្លី ចតុមុខ
លោក ស៊ុំ ស៊ីថែន ប្រធាន​គម្រោង​មហោស្រព​ភាពយន្ត​ខ្លី ចតុមុខ Sum Sithen
ផ្សាយពាណិជ្ជកម្ម

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ