ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/03 12h00 GMT
កម្ពុជា

សំណុំ​រឿង​របស់​លោក ​សម​ រង្ស៊ី​ ចំនួន​ពីរ​ទៀត​ត្រូវ​បាន​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​

media លោក សម រង្ស៊ី @RFI

សមត្ថ​កិច្ច​ក្រុង​ភ្នំពេញ ​កាល​ពី​ម្សិល​មិញ​ បាន​យក​ដីកា​របស់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទៅ​បិទ​នៅ​ស្នាក់​ការ​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ​នៅ​ចាក់អង្រែលើ។​ ជា​ដី​កា​បិទ​ការ​ស៊ើប​សួរ​សំណុំ​រឿង​ចំនួន ២ ​របស់​លោក​ សម​ រង្ស៊ី ​ដែល​ត្រូវ​បាន​ប្តឹង​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ចោទ​ប្រកាន់​ថា«​ញុះ​ញង់​កុំ​ឲ្យ​កង​ទ័ព​ស្ដាប់​បង្គាប់ ​និង​​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហា​ក្សត្រ»។​ ប៉ុន្តែ​តុលាការ​នៅមិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ឡើយ​។​

ជា​បឋម​សូម​រំឭក​ជូន​ថា ​លោក សម រង្ស៊ី បាន​ជាប់​បណ្តឹង​នៅ​តុលាការ​យ៉ាង​ហោច​ចំនួន​៩​ករណី​ហើយ ដែល​បណ្តឹង​ភាគ​ច្រើន​ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រៈ​រួច​ហើយ​ នៅ​ឡើយ​បណ្តឹង​ចំនួន​២​ចុង​ក្រោយគេ​។ ​គឺជា​បណ្តឹង​របស់​មេទ័ព​ដែល​ប្តឹង​ លោក សម រង្ស៊ី ថា​ញុះ​ញង់​កុំ​ឲ្យ​យោធា​ស្ដាប់​បង្គាប់​និង​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កង​ទ័ព​ ប្រព្រឹត្ត​​កាលពី​ថ្ងៃទី​ ៥ ខែធ្នូ ​ឆ្នាំ ២០១៧ ​និង​បណ្តឹងរបស់​រដ្ឋាភិបាល​ពីបទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ​ប្រព្រឹត្ត​​កាល​ពី​ខែ​មិថុនា ២០១៨។

បណ្តឹង​ចំនួន​២​ចុង​ក្រោយ​នេះ ​នៅ​មិន​ទាន់​បើក​សវនាការ​នៅឡើយទេ​ ខណៈ​ចៅក្រម​ស៊ើប​សួរ​បាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ​រួច​រាល់​អស់​ហើយ​។

គួរជម្រាបថា ដើមចម​ដែល​លោក សម រង្ស៊ី រង​បណ្តឹង​បន្ថែម​ចំនួន​២​ករណី​ទៀត​នេះ ​គឺ ​បន្ទាប់ពី ​លោក ​សម រង្ស៊ី​ កាល​ពី​ថ្ងៃទី​ ៥ ធ្នូ ឆ្នាំ ២០១៧ បាន​អំពាវ​នាវ​តាម​ហ្វេសប៊ុក​របស់​លោក​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​កុំ​ស្ដាប់​បង្គាប់ឬ​ធ្វើ​​តាម​បញ្ជា​របស់​មេ​ដឹកនាំ​ឲ្យ​បាញ់​ប្រហារ​ពលរដ្ឋ​ស្លូត​ត្រង់នៅពេល​មានការតវ៉ា។

រីឯបណ្តឹង​ប្រមាថ​អង្គ​ព្រះ​មហាក្សត្រវិញ ​ក្រសួង​យុត្តិធម៌​បាន​ចេញ​អធិ​បញ្ជា​ឲ្យ​អយ្យការ​អម​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ ប្រឆាំង ​លោក សម ​រង្ស៊ី បន្ទាប់ពី​អតីត​ប្រធាន​គណបក្ស​ប្រឆាំងរូប​នេះ​បាន​អះអាងថា ​សារ​លិខិត​របស់​ព្រះមហាក្សត្រ​ដែល​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោតនោះ ថា​ជា​លិខិត​ក្លែង​ក្លាយ ​ដែល​តាក់​តែង​ដោយ​រដ្ឋាភិបាល​កម្ពុជា​។ ​

តុល្យការ​ចុង​ក្រោយ​ លោក សម រង្ស៊ី ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​បណ្តឹង​យ៉ាងហោច​ណាស់​ចំនួន​៩ករណី​។​ បណ្ដឹង​ទាំងនោះ​រួម​មាន បណ្ដឹង​បរិហារ​កេរ្តិ៍ ​លោក ហោ ណាំហុង និង លោក ហេង សំរិន ​ បណ្ដឹង​បរិហារ​កេរ្តិ៍​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន បាន​ទិញ​ចំនួន​Like ហ្វេសប៊ុក បណ្តឹង​បរិហារ​កេរ្តិ៍​លោក ហ៊ុន សែន ក្នុង​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី និង​បណ្តឹងបរិហារ​កេរ្តិ៍​ ធី សុវណ្ណ ជាដើម។ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ធ្លាប់បានអះអាងថា​លោក​មិន​ខ្វល់​នឹងបណ្តឹងទាំងអស់នោះទេ ដោយចាត់ទុកថាជារឿងនយោបាយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ