អានតួអត្ថបទ
កម្ពុជា-ច្បាប់

មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​សិក្សា​ទៅ​លើ​វីដេអូ​លោក កឹម សុខា

ភ្លាមៗ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ក្រុម​មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​សិក្សា​​​ទៅ​លើ​វីដេអូ​ឃ្លីប​ជាង​១០​នាទី​ដែល​កំពុង​ចែក​ផ្សាយ​យ៉ាង​ព្រោង​ព្រៀត​ពេញ​បណ្ដា​ញ​សង្គម។ វីដេអូ​ដែល​អាជ្ញាធរ​អះ​អាង​ថា ជា​ភ័ស្តុ​តាងមួយសំខាន់​ឈាន​ដល់​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​លោកនិយាយថា ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​​ពីសហរដ្ឋ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​របប​ដឹក​នាំនៅកម្ពុជា ។ លោក​ សំ សុគង់ មេធាវីគណបក្សសង្គ្រោះជាតិ ប្រាប់​វិទ្យុ​បារាំងនៅ​ថ្ងៃ​អាទិត្យ​នេះថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ធ្វើ​ឡើង​ខុស​នីតិវិធី​ដោយ​សារ​តែ​ការ​ចុះ​ចាប់​ខ្លួន​នេះ​ឡើង​ទាំង​ពាក់​កណ្ដាល​យប់ ទោះ​ជា​សមត្ថកិច្ច​អះអាថា ជា​បទ​ល្មើស​ជាក់​ស្ដែង​ក៏​ដោយ សមត្ថកិច្ច​គួរ​ណា​តែ​ចាំ​ដល់​ម៉ោង​៦​ព្រឹក។ ម្យ៉ាងទៀត​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​​គ្មាន​ដីកា​ពី​តុលា​ការ។ សូមស្ដាប់ប្រសាសន៍លោក សំ សុគង់ មេធាវីគណបក្សសង្គ្រោះជាតិ

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ REUTERS
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ