ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/06 12h00 GMT
កម្ពុជា

កម្ពុជា​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​សម្ដេច​ម៉ែ​យ៉ាង​អធិក​អធម

media  
រូបថតៈ សម្ដេចម៉ែ មុនីនាថ នរោត្តម សីហនុ @rfi

នៅ​ថ្ងៃ​ទី​១៨​មិថុនា​នេះ កម្ពុជា​បាន​រៀប​ចំ​ព្រះរាជពិធី ចម្រើនព្រះជន្ម សម្ដេចម៉ែ មុនីនាថ នរោត្តម សីហនុ ក្នុង​គម្រប់​៨១​យាង​ចូល​៨២​ព្រះ​វស្សា។ ជា​ការ​កត់​សម្គាល់ មាន​សកម្ម​ភាព​ជា​ច្រើន​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​អបអរ​សាទរ ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​របស់​ទ្រង់ ក្នុង​រូបភាព​មួយ​យ៉ាង​អធិក​អធម។

សកម្មភាព​ទាំង​នោះ​រួម​មានៈ ការ​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្ដាល ម៉ារ៉ា​តុង​អន្ដរជាតិ លើក​ទី​៧ រៀប​ចំ​ដោយ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​មាន​អ្នក​ចូល​រួមប្រមាណ​ជា​៥​ពាន់​​នាក់​ដោយ​ផ្ដើម​ចេញ​ដំណើរ​ពី​មុខ​ព្រះបរមរាជវាំង ។ មួយ​ផ្នែក​ទៀតនៃ​ការ​រត់​នេះ ក៏​ដើម្បី​ចូល​រួម​ផ្សព្វផ្សាយ​ពី​បរិស្ថាន ស្អាត ទីក្រុងស្អាត និងបៃតង ដល់ប្រជាពលរដ្ឋ​។ សូមបញ្ជាក់ថា ថវិកា​ទទួល​បាន​ពី​ការ​ចុះ​ឈ្មោះ បន្ទាប់​ពី​ចំណាយ​លើការ​រៀបចំ គណៈកម្មការ នឹង​បរិច្ចាគ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ឆា ។ 

ដោយ​ឡែក កាក​បាទ​ក្រហម​កម្ពុជា ក៏​បាន​ប្រារព្ធ​ពិធី​សូត្រមន្ត​ រាប់​បាត្រ​ព្រះសង្ឃ ៨២អង្គ ថ្វាយ​សម្ដេច​ម៉ែ ក្នុង​ឋានៈ​ទ្រង់​ជា​ព្រះ​ប្រធាន​កិត្ដិយស​នៃ​កាកបាទ​ក្រហម​កម្ពុជា។ក្រៅ​ពី​សកម្មភាព​ទាំង​នេះ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ក៏​បាន​រៀប​ចំ​ការប្រគុំ​តន្ត្រី​បែប​ប្រពៃណី​ថ្វាយ​ទ្រង់​ផង​ដែរ។ ហើយ​បើ​តាម​គម្រោង​នៅ​ម៉ោង​៧​យប់​នេះនឹង​មាន​ការ​បាញ់​កាំ​ជ្រួច​នៅ​ខាង​មុខ​ព្រះប​រមរាជវាំង​ដែរ។
 
ក្រឡេក​ទៅ​មើល​បរិវេណ​ខាង​ក្រៅ​ព្រះបរមរាជវាំង​វិញ ក៏​មាន​ដាក់​តាំង​រូប​ព្រះឆាយាលក្ខ​របស់​សម្ដេចម៉ែ លាយ​ឡំ​មួយ​នឹង​ភ្លើង​ចម្រុះ​ពណ៌ ផ្កាផ្ញី។
 
ទន្ទឹម​នឹង​នេះ លោក កឹម សុខា ក៏​បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​នៅ​ក្នុង​ឱកាស​នេះ​ដែរ។ ក្រៅ​ពី​ប្រធាន​គណបក្ស​ប្រឆាំង មន្ត្រីរាជការ តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ក៏បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះពរ​ដល់​ទ្រង់ បន្ត​ជា​ហូរ​ហែរ​ដោយ ក្នុង​ខ្លឹម​សារ​តែ​មួយ​បួង​សួងដល់​វត្ថុ​ស័ក្ដិ​សិទ្ធិ​តាម​ថែ​រក្សា​​ទ្រង់​ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដល់​កូន​ចៅ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ