អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជា​នឹង​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន​របស់​អង្គការ​ឃ្លាំ​មើល​ការ​លាង​លុយ​កខ្វក់​

ប្រទេស​​កម្ពុជា​នឹង​ត្រូវ​អង្គការ​​ឃ្លាំ​មើល​​ការ​​លាង​លុយ​​កខ្វក់​អន្តរ​ជាតិ​​ ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​តាម​ដាន​ ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា​កម្ពុជា​ងាយ​រង​គ្រោះ​ដោយ​ការ​លាង​លុយ​កខ្វក់​។​នេះ​​បើ​​តាម​​ការ​ចុះផ្សាយ​របស់​​ទី​​ភ្នាក់​​ងារ​​សារ​ព័ត៌​មាន​Ruter​។​ ការ​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជី​ពណ៌​ប្រផេះ​បែប​នេះ​​ នឹង​ត្រូវ​ប្រកាស​នៅទី​ក្រុង​ប៉ារីសដែល​នឹង​ទំនង​នឹង​កាត់​បន្ថយ​លំហូរ​ហិរញ្ញ​វត្ថុ​វិនិយោគ​និង​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ចេញ​ចូល​មក​កាន់​ប្រទេស​អាស៊ី​អាគ្នេយ៍។​​

កាស៊ីណូ នៅខេត្តព្រះសីហនុ
កាស៊ីណូ នៅខេត្តព្រះសីហនុ @សហការី
ផ្សាយពាណិជ្ជកម្ម

ក្រុមការងារសកម្មភាព​ហិរញ្ញវត្ថុ ដែលហៅកាត់ថា«FATF» បាននិយាយ​នៅក្នុង​របាយការណ៍​ថា​ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមាន«អំពើពុករលួយខ្ពស់»។ ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ការស៊ើបការណ៍សម្ងាត់ហិរញ្ញវត្ថុតិចតួចក្នុងការស៊ើបអង្កេត។

អង្គភាពស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុរបស់កម្ពុជាមិនបានត្រួតពិនិត្យមើលកាស៊ីណូនិងវិស័យអចលនទ្រព្យដែលបានរីកចម្រើនយូរអង្វែងដែលត្រូវបានកំណត់អត្តសញ្ញាណដោយអង្គការនានាដូចជាការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្មដែលត្រូវបានប៉ះពាល់ដោយការលាងលុយកខ្វក់របស់ក្រុមឧក្រិដ្ឋជននោះឡើយ។ នេះជាការលើកឡើងនៅក្នុងរបាយការណ៍ដដែល។

បើតាមរបាយការណ៍នេះ គ្មានករណីលាងលុយ​កខ្វក់​ណាមួយ​ធ្លាប់​ត្រូវ​បាន​កាត់​ទោស​នៅ​កម្ពុជានោះទេ​។
គួររំឭកជូនថា កម្ពុជាត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះរបស់ ក្រុមការងារសកម្មភាព​ហិរញ្ញវត្ថុ «FATF» កាលពីឆ្នាំ ២០១៥ ដូច្នេះការចុះ​បញ្ជីថ្មី​នៅពេលនេះ​នឹង​បង្ហាញថា​វា​បាន​ដើរថយក្រោយនៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំង​នឹងការលាងលុយកខ្វក់។

សូមបញ្ជាក់ថា ក្រុមការងារសកម្មភាព​ហិរញ្ញវត្ថុ ដែលហៅកាត់ថា «FATF» គឺជា​អង្គ​ការ​អន្តរ​រដ្ឋាភិបាល​ដែល​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយក​ខ្វក់​និង​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​ភេរវកម្ម​។ ប្រទេសកម្ពុជាត្រូវបានចុះក្នុង"របាយការណ៍វាយតម្លៃគ្នាទៅវិញទៅមក" លើគោល​នយោបាយ​របស់ខ្លួន​ក្នុង​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​កាល​ពីឆ្នាំ​២០១៧៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ