រដ្ឋាភិបាលថាការបង្កើតខេត្តថ្មីដើម្បីបង្ខិតសេវាទៅជិតពលរដ្ឋតែអ្នកវិភាគថានាំតែខាតថវិកាជាតិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៧
ប្រមុខរដ្ឋាភិបាល បានយល់ព្រម តាមក្រសួងមហាផ្ទៃ ដែលសុំគោលការណ៍រៀបចំបង្កើតខេត្តថ្មីចំនួន២ទៀតនៅចន្លោះខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី និងខេត្តមួយទៀតត្រូវបំបែកចេញពីខេត្តកណ្តាល។ រដ្ឋាភិបាលលើកឡើងថា ការបង្កើតខេត្តថ្មីនេះដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការរក្សាសន្តិសុខ ការអភិវឌ្ឍន៍មូលដ្ឋាននិង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ប៉ុន្តែអ្នកវិភាគ យល់ថា ការបង្កើតខេត្តថ្មីនេះ នាំឲ្យតែខាតថវិកាជាតិ និងគ្រាន់តែចែកកន្លែងគ្នាអង្គុយ។