ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
general

តុលាការ​ឡាអេ​ប្រកាស​សាលដីកា​​​បក​ស្រាយ​​សាល​ក្រម​ឆ្នាំ​១៩៦២ ស្ដី​ពី​ប្រាសាទ​ព្រះវិហារ ​​ថ្ងៃ​ទី​១១​វិច្ឆិកា​នេះ

media សវនាការ​នៅ​តុលាការ​ក្រុងឡាអេ ជំនុំជម្រះ​បណ្តឹង​សុំបកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ©ICJ

តុលាការ​ឡាអេ ប្រកាស​សាលដីកា​​បក​ស្រាយ​សាល​ក្រម​ឆ្នាំ​១៩៦២ ស្ដី​ពី​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​១១​វិច្ឆិកា​នេះ វេលា​ម៉ោង​១០​ព្រឹក ម៉ោង​នៅ​ប្រទេស​ហូឡង់ ត្រូវ​នឹង​ម៉ោង​៤​រសៀល ម៉ោង​នៅ​ប្រទេស​កម្ពុជា។

តាម​គម្រោង នៅ​ម៉ោង​១០​ព្រឹក​នេះ ម៉ោង​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ត្រូវ​នឹង​ម៉ោង​៤​រសៀល​ថ្ងៃ​ចន្ទ​នេះ ម៉ោង​នៅ​ប្រទេស​កម្ពុជា តុលាការ​យុត្តិធម៌​អន្ដរជាតិ នឹង​ត្រូវ​ប្រកាស​សាល​ដីកា​លើ​បណ្ដឹង​របស់​កម្ពុជា ដែល​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​របស់​អង្គការ​សហប្រជាជាតិ បក​ស្រាយ​សាល​ក្រម​ឆ្នាំ​១៩៦២។ ភាគី​កម្ពុជា និង​ថៃ ដឹក​នាំ​ដោយ​រដ្ឋ​មន្ដ្រី​ការ​បរទេស​ទាំង​ពីរ បាន​ទៅ​ចូល​ស្ដាប់​ដោយ​ផ្ទាល់។ 

សេចក្ដី​សម្រេច​របស់​តុលាការ​ឡាអេ លើ​ការ​បញ្ជាក់​ជា​ថ្មី អំពី​ទឹក​ដី​នៅ​ជាប់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ដែល​ថៃ​បាន​រំលោភ​បំពាន ក៏​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​អនឡាញ​របស់​តុលាការ​ឡាអេ ដែល​មាន​អាសយដ្ឋាន webtv.un.org។ ហើយ​ទូរទស្សន៍​ក្នុង​ស្រុក CNC ក៏​នឹង​ផ្សាយ​ផ្ទាល់ នៅ​ម៉ោង​៤​រសៀល​នេះ​ផង​ដែរ។

បើទោះបីជានៅថ្ងៃចន្ទនេះ ជាថ្ងៃប្រកាសសាលដីការបស់តុលាកាអន្តរជាតិ ក្រុងឡាអេ ស្តីពី ភាពជាម្ចាស់តំបន់ជុំវិញប្រាសាទព្រះវិហារក៏ដោយ ក៏ស្ថានការណ៍នៅព្រំដែន ភាគីខាងកម្ពុជា នៅតែមានសភាពស្ងប់ស្ងាត់ ដូចថ្ងៃធម្មតា។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​កម្ពុជា នៅតែ​បញ្ជាក់ពី​គោលជំហរ​ស្រឡាញ់សន្តិភាព និងកិច្ចសហប្រតិបត្តិការល្អ​ជាមួយ​ប្រទេសជិតខាងដដែល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ