ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/03 12h00 GMT
កម្ពុជា

​លោក ​ស ​ខេង​ បដិសេធ​ ការ​លើក​ឡើង​របស់ ​លោក ​សម​ រង្ស៊ី​ ដែល​ថា​គាត់ ​កំពុង​ត្រៀម​បែក​ពី​ លោក​ ហ៊ុន​ សែន​ ​

media លោក ស ខេង អនុ​ប្រធាន គណបក្ស​ប្រជា​ជនកម្ពុជា @FB/Sar Kheng

លោក ​សម​ រង្ស៊ី​ បាន​សរ​សេរ​យ៉ាង​ខ្លី​​ដោយ​​ភ្ជាប់​​នឹង​​បទ​​សម្ភាស​ជា​មួយ​​វិទ្យុ​​អា​ស៊ី​សេរី​ថា ​លោក​ ស ​ខេង​ កំពុង​រៀប​ចំ​បែក​ពី​ ហ៊ុន​ សែន​។ ​មេដឹក​នាំ​បក្ស​ប្រ​ឆាំង​រូប​នេះ​ថែម​ទាំង​អះ​អាង​​​ទៀត​ថា ​ព្រឹត្តិការណ៍​មួយដ៏​សំខាន់​ នឹង​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ​ ២០១៩ ​ពីព្រោះ ​លោក​ ហ៊ុន ​សែន​ ចង់​ដាក់​កូន​ប្រុស​គាត់​ លោក​ ហ៊ុន ​ម៉ានី ​ជំនួស ​លោក​ ស​ ខេង​ នៅ​ក្រសួង​មហាផ្ទៃ​។ ​តែ​ភ្លាម​ៗ​នេះ ​លោក​ ស​ ខេង​ បាន​ចេញ​មក​បដិសេធ​ការ​លើក​ឡើង​នេះ។​

នៅ​ក្នុង​​សេចក្តី​​បដិសេធ​​ប្រហែល​ជាង​មួយ​ទំព័រ​ តប​នឹង​​ការ​​លើក​​ឡើង​​របស់​​ លោក ​សម រង្ស៊ី​ ជាង​៣​បន្ទាត់​ លោក ​ស ​ខេង ​បាន​គូសបញ្ជាក់​ថា ​ការ​ដែល ​សម​ រង្ស៊ី​ និយាយ​ថា ​លោក​ ស ​ខេង ​មានការ​លំបាក​ធ្វើ​ការ​ជាមួយ ​លោក​ ហ៊ុន​ សែន​ នោះគឺ​​​«​ជា​​រឿង​​ភូត​​កុហក​​បោក​​ប្រាស់​​សុទ្ធ​សាធ​»​​។ ​​បើ​តាម ​​លោក​ ស ​ខេង ​ប្រការ​នេះ​ លោក ​សម ​រង្ស៊ី ​ចង់​ឲ្យ​សាធារណៈមតិ​ មាន​ការ​ភ័ន្ត​ច្រលំ​មក​លើ ​លោក ​ស ​ខេង​ និង​«ជា​ល្បិច​កល​នយោបាយ​របស់ ​លោក ​សម ​រង្ស៊ី​ ខ្លួន​ឯង​តែប៉ុ​ណ្ណោះ»​។

​សូម​បញ្ជាក់​ថា ​ការ​​ចេញ​មក​​បដិសេធ​​របស់ ​លោក ​ស ​ខេង​ គឺ​បន្ទាប់​ពី ​លោក​ សម​ រង្ស៊ី​ នៅ​ថ្ងៃទី​២៩​​ធ្នូ​ បាន​សរសេរ​លើ​​ហ្វេស​ប៊ុក​​យ៉ាង​ខ្លី​​ដោយ​​ភ្ជាប់​​នឹង​​បទ​​សម្ភាសជា​មួយ​​វិទ្យុ​​អាស៊ី​សេរីថា ​លោក​ ស ​ខេង ​កំពុង​រៀប​ចំ​បែក​ពី ​ហ៊ុន​ សែន​។ ​មេ​ដឹក​នាំបក្ស​ប្រឆាំង​រូប​នេះ​ថែម​ទាំង​អះអាង​​ទៀត​ថា ​ព្រឹត្តិការណ៍​មួយដ៏​សំខាន់ ​នឹង​ផ្ទុះ​ឡើង​ក្នុ​ង​ឆ្នាំ ​២០១៩ ​ពី​ព្រោះ​ លោក ​ហ៊ុន ​សែន ​ចង់​ដាក់កូន​ប្រុស​គាត់ ​លោក ​ហ៊ុន ​ម៉ានី ​ជំនួស ​លោក ​ស ​ខេង ​នៅ​ក្រសួង​មហាផ្ទៃ​។

​ប៉ុន្តែ ​លោក ​ស ​ខេង​ បាន​អះអាង​ថា ​ខ្លួន​លោក​ផ្ទាល់​បាន​រួមការ​ងារ​ជាមួយ​លោក​​ ហ៊ុន​ សែន​ «គ្រប់​កាលៈទេ​សៈដើ​ម្បី​ដោះស្រាយ​បញ្ហា​ជាតិ ​ជាង​៤០​ឆ្នាំ​កន្លង​មក​ហើយ»​ ហើយ​ថា​ជោគជ័យ​នៃការ​បោះឆ្នោត​អាណត្តិ​ទី​៦​កន្លងទៅនេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ការ​ឯក​ភាព​កាន់​តែរឹងមាំ​នៃគណបក្ស​ប្រជាជន​កម្ពុជា​។ ​នេះបើ​តាម​​ហ្វេស​ប៊ុក​ផ្លូវ​​ការ​​របស់ ​​លោក ​ស ​ខេង ​នៅថ្ងៃ​ទី៣០​​ខែ​ធ្នូ​។

​គួរ​រំឭកដែ​រថា​ ព័ត៌មា​ន​ស្ដី​ពី​​ការ​​ប្រជែង​​អំណាច​​នៅ​​ក្នុង​​ជួរ​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ ត្រូវ​​បាន​​ប្រវត្តិ​វិទូ ​និង​​អ្នក​​វិភាគ​​នយោបាយ​​លើក​​ឡើង​​​យូរ​​មក​​ហើយ​ ប៉ុន្តែ​​មន្ដ្រី​​ជាន់​​ខ្ពស់​​នៃ​​គណ​បក្ស​​នេះ ​មិន​​ដែល​​ទទួល​​ស្គាល់​​ទេ​​៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ