អានតួអត្ថបទ
កម្ពុជា-ច្បាប់

រយៈ​ពេល​៦​ខែ គ្រោះ​ថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​ជិត ១០០០ ​នាក់

គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​ ២០១៧ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស បាន​កើត​ឡើងចំនួន ១៨៨៣ លើក បណ្តាលឲ្យ​ស្លាប់​ជិត ១ ពាន់នាក់ និង​របួស​ធ្ងន់​ស្រាល​ជិត ៣ ពាន់​នាក់។ ​បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ២០១៦ អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​កើន​ឡើង​ ១១នាក់ ខណៈ​អ្នក​របួស​ធ្ងន់​ស្រាល​ថយ​ចុះ ២៨២ នាក់ ស្មើ​នឹង​៩​%។  

នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​លទ្ធផល​ស្តី​ពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឆមាស​ទី​១ ឆ្នាំ​២០១៧ របស់​ក្រសួងមហាផ្ទៃ​ គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​ច្រើន កើត​ឡើង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្តបន្ទាយ​មាន​ជ័យ។ មូល​ហេតុ​ដែល​បង្ក​គ្រោះថ្នាក់​ មាន​ជា​អាថ៌៖ ការ​បើក​បរ​លើស​ល្បឿនកំណត់ មិន​គោរព​សិទ្ធ មិន​ប្រកាន់​ស្តាំ ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង និង​កត្តា​ផ្សេង​ៗ​ទៀត​។

ក្នុង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ឆមាស​ទី​១​ពាក់​កណ្ដាល ​ឆ្នាំ​២០១៧​នេះ​ដែរ សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យ​យាន​យន្ដ​សរុប ១​លាន​៥​សែន​គ្រឿង រក​ឃើញ​យាន​យន្ដ​ល្មើស​ចំនួន​១៦​ម៉ឺន​គ្រឿង ហើយ​ពិន័យ​ចំនួន​១២ម៉ឺន​គ្រឿង។

របាយការណ៍​បន្ដថា ការ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​បាន​បន្ដ​យ៉ាង​សកម្ម​ដោយ​រក​ឃើញ​ អ្នក​បើក​បរ​មាន​ជាតិ​ស្រវឹង​ចំនួន​២,០០០​នាក់ ហើយ​ឃាត់ខ្លួន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន​១៧៧​នាក់ អ្នក​បើក​រថយន្ដ​២២​នាក់ និង​អ្នក​បើក​ម៉ូតូ​១៥៥​នាក់​។ ចំពោះ​ការ​ត្រួត​ពិនិត្យ​សារធាតុ​ញៀន​លើក​អ្នកបើក​បរមាន​ចំនួន​១៦២​នាក់ រកឃើញ​សារធាតុ​ញៀន​ចំនួន​២៥​នាក់​ក្នុង​នោះ​អ្នក​បើក​រថយន្ដ​ចំនួន​១៨​នាក់​។

លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានស្នើ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ឲ្យ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ អំពី​សុវត្ថិភាព​តាម​ដងផ្លូវ របៀប​រៀប​រយ​តាម​ដងផ្លូវ​សាធារណៈ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ