អានតួអត្ថបទ
បទសម្ភាស

អ្នកស្រី ​ឆាយ ​ស៊ីវលីន​៖ ​កត្តា​ជីវភាព​ធូធា ​ជម្រុញ​ឲ្យ​ពលរដ្ឋខ្មែរ​ដើរ​លេង​​ច្រើន​​ នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​នៅ​រាត្រី​នេះ ​គឺ​អ្នក​ស្រី ​ឆាយ ​ស៊ីវ​លីន​ ប្រធាន​​សមាគមន៍​​ទីភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជា​។ ​ក្នុង​នាម​ជា​ប្រធាន​សមាគមន៍​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ​អ្នកស្រី​បាន​វាយ​តម្លៃ​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចេញ​ដើរ​លេង​កំសាន្ត​ច្រើន​នៅ​ក្នុង​ឱកាស​៣​ថ្ងៃ​ នៃពិ​ធី​បុណ្យ​ចូលឆ្នាំខ្មែរ​ដែល​បិទ​បញ្ចប់​ទៅ​នៅ​ថ្ងៃទី ​១៦​ មេសា​នេះ​។ ​ក្នុង​នោះ ​ខេត្ត​សៀមរាប​ នៅ​តែ​ជា​ខេត្ត​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ច្រើន​ជាង​គេ ​បន្ទាប់​មក​ខេត្ត​ស្វាយរៀង​ ខេត្ត​បាត់ដំបង​ និង​ខេត្ត​ព្រះសីហនុ​។ ​អ្នកស្រីថា​ កត្តាជីវភាព​ធូធា ​បាន​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដើរ​លេង​កំសាន្ត​ច្រើន​ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​។​ 

អ្នកស្រី ​ឆាយ ​ស៊ីវលីន ​ប្រធាន​សមាគមន៍​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​។​
អ្នកស្រី ​ឆាយ ​ស៊ីវលីន ​ប្រធាន​សមាគមន៍​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​។​ @facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ