អ្នកស្រី ឆាយ ស៊ីវលីន៖ កត្តាជីវភាពធូធា ជម្រុញឲ្យពលរដ្ឋខ្មែរដើរលេងច្រើន នៅក្នុងថ្ងៃបុណ្យចូលឆ្នាំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២១
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺអ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា។ ក្នុងនាមជាប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រីបានវាយតម្លៃថា ប្រជាពលរដ្ឋខ្មែរបានចេញដើរលេងកំសាន្តច្រើននៅក្នុងឱកាស៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរដែលបិទបញ្ចប់ទៅនៅថ្ងៃទី ១៦ មេសានេះ។ ក្នុងនោះ ខេត្តសៀមរាប នៅតែជាខេត្តដែលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេ បន្ទាប់មកខេត្តស្វាយរៀង ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ អ្នកស្រីថា កត្តាជីវភាពធូធា បានជម្រុញឲ្យប្រជាពលរដ្ឋខ្មែរដើរលេងកំសាន្តច្រើន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។