ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
កម្ពុជា

ស្ថានការណ៍​ព្រំដែន​នៅ​កម្ពុជា​ស្ងប់ស្ងាត់​ដូច​ធម្មតា

media  
ពលរដ្ឋ​ជាអ្នកទេសចរណ៍​នៅតែបន្តទៅកាន់ប្រាសាទព្រះវិហារ នៅថ្ងៃទី១០ វិច្ឆិកានេះ។ @rfi/ siv channa

បើទោះបីជា​ថ្ងៃស្អែក​គឺជា​ថ្ងៃ​ប្រកាស​សាលក្រម​របស់​តុលាកា​អន្តរជាតិ​ក្រុង​ឡាអេ​ ស្តីពី​ភាពជាម្ចាស់​​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ក៏ដោយ ក៏​ស្ថាន​ការណ៍​នៅ​ព្រំដែន​ភាគី​ខាង​កម្ពុជា​នៅតែមាន​សភាព​ស្ងប់ស្ងាត់​ដូច​ថ្ងៃ​ធម្មតា។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា នៅតែ​បញ្ជាក់​ពី​គោលជំហរ​ស្រឡាញ់​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេសជិតខាង​ដដែល។

គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ​នេះ ស្ថានភាព​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​ជាប់​ជម្លោះ​ជាមួយ​ប្រទេស​ថៃ​ នៅតែមាន​សភាព​ស្ងប់ស្ងាត់​ដូច​ថ្ងៃ​ធម្មតា បើទោះបីជា​ថ្ងៃស្អែក (១១ វិច្ឆិកា ២០១៣) គឺជា​ថ្ងៃ​ប្រកាសថា​ ប្រទេស​ណាមួយ​ជា​ម្ចាស់​នៅ​តំបន់​ប្រសាទ​ព្រះវិហារ​ក៏ដោយ។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ថា​ស្ថានការណ៍​កងទ័ព​នៅ​ព្រំដែន​ទាំងសងខាង​ គឺ​ទាំង​ភាគី​កម្ពុជា និង​ថៃ នៅតែ​រក្សា​ភាពស្ងាត់ស្ងៀម​ជា​ដដែល។ មន្ត្រី​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​សាជាថ្មី​ថា ភាគី​កម្ពុជា​នៅតែ​រក្សា​នូវ​គោលការណ៍​ស្រលាញ់​សន្តិភាព សហប្រតិបត្តិ​ការល្អ និង​បញ្ចៀ​ស​​នូវ​រាល់​ការប្រឈមមុខ​ដាក់គ្នា​ដោយ​ប្រដាប់អាវុធ​ តាម​ព្រំដែន​កម្ពុជា-ថៃ​ដដែល។

អ្នក​ថតរូប​វិទ្យុ​បារាំង​អន្តរជាតិ​ក៏បានផ្តល់​ព័ត៌មាន​ពី​តំបន់​ប្រាសាទ​ព្រះវិហា​មក​ថា ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​ខាង​ភាគី​កម្ពុជា ​នៅតែមាន​សភាព​ស្ងប់ស្ងាត់​ដូច​សព្វដង។ ហើយ​ថ្ងៃអាទិត្យ​នេះ​ នៅ​តំបន់​ប្រសាទ​ព្រះវិហារ គឺ​នៅតែមាន​ភ្ញៀវ​ទេសចរណ៍​​ធ្វើដំណើរ​ចូលមក​ទស្សនា​ដូច​ថ្ងៃ​ធម្មតា​។ ចំណែកឯ​ភាគី​កម្ពុជា ក៏​មិនបាន​ចល័ត​ទ័ព​ចូលទៅ​កាន់​តំបន់​ប្រសាទ​ព្រះវិហារ​អ្វី​ដែរ។

តាម​ប្រភព​យោធា​ពី​ខេត្តព្រះវិហារ​នៅ​តំបន់​យុទ្ធសាស្ត្រ៥មករា​វិញ ស្ថានការណ៍​ក៏មាន​សភាព​ស្ងប់ស្ងាត់​ដូច​ធម្មតា​ផងដែរ។ ប៉ុន្តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ ធ្លាប់បាន​ចុះផ្សាយ​ថា ភាគី​ថៃ​បាន​បញ្ជូន​កងទ័ព​ចូលមក​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា ហើយ​ថែមទាំង​បាន​បើក​ការ​​ហ្វឹកហាត់​ជម្លៀស​​ប្រជាជន​នៅតាម​ព្រំដែន​ថែម​ទៀតផង។

សូមបញ្ជាក់ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់បាន​អំពាវនាវ​ឱ្យ​កងទ័ព​កម្ពុជា​បន្ត​រក្សា​ភាពស្ងប់ស្ងាត់​តាម​បណ្តោយ​ព្រំដែន។ ហើយ​លោក​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ថៃ​បានសម្រេច​ចិត្ត​រួចហើយ គឺ​ការគោរព​នូវ​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡេ ដែល​នឹង​ប្រកាស​ជា​ផ្លូវ​ការណ៍​ពី​ភាពជា​ម្ចាស់​នៃ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ទំហំ៤,៦គីឡូម៉ែត្រ​ក្រឡា។

គួររំលឹកថា ភាគី​កម្ពុជា​ដែលជា​ដើមបណ្តឹង បាន​បង្ខំចិត្ត​ដាក់ពាក្យ​ប្តឹង កាលពី​ចុងខែ​មេសា ​ឆ្នាំ២០១១ ទៅ​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​ក្រោម​ការដឹកនាំ​របស់​លោក​​អាប់​ភី​ស៊ីត វេចា​ជីវ៉ា បាន​ប្រើ​កងកម្លាំង​ចូល​ទាមទារ​កាន់កាប់​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​នេះ៕ 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ