អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​ឃ្លាំ​មើល៖ អំពើ​ហិង្សា​លើ​ដង​ផ្លូវ​កើត​ឡើង​ដោយ​សារ​តែ​សីលធម៌​សង្គម​ធ្លាក់​ចុះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​សប្ដាហ៍​មុន កើត​មាន​ករណី​មួយ​គឺ​ដេញ​វាយ​បំបែក​កញ្ចក់​រថយន្ត ដោយ​សារ​តែការ​បើក​បរ​បញ្ច្រាស​ផ្លូវ​គ្នា។ ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយ​ក្មេង​ទំនើង​បើក​រថយន្តម៉ាក Ford ពណ៌ស ប្រភេទ Pick Up បើក​បញ្រ្ចាស​ផ្លូវ ប្រឈម​គ្នា​ជា​មួយ​រថយន្ត​​មួយទៀត​បើកបរ​ស្រប​ទិស​ចរាចរ។ ហេតុការណ៍​នាំ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​ជុំវិញ​ភាព​យឺត​យ៉ាង​នៃ​ការ​ដោះស្រាយ​របស់​សមត្ថកិច្ច។ គេ​នៅ​ចាំ​បាន​ថា នៅ​មាន​ករណីផ្សេង​ទៀត​ដែល​កើត​ឡើង​ស្រដៀង​គ្នា​នេះ ដែល​បាន​កើត​ឡើង​នៅ​លើ​ដង​ផ្លូវ។ ប្រឈម​បញ្ហា​នេះ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម យល់​ឃើញ​ប្រហាក់​ប្រហែល​គ្នា​ថា ​បណ្ដាល​មក​ពី​សីលធម៌​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ធ្លាក់​ចុះ​ខ្លាំង និង​ភាព​ធូរ​រលុង​នៃ​ការអនុវត្ត​ច្បាប់​ទើប​នាំ​ឲ្យ​កើន​ឡើង​នូវ​អំពើ​ហិង្សា​លើ​ដង​ផ្លូវ។

ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក
ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 
 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ