អានតួអត្ថបទ
កម្ពុជា

អង្គការ​តម្លាភាព​កម្ពុជា​ ស្វាគមន៍​ការ​បង្កើត​ច្បាប់​ការពារ​ដល់​អ្នក​រាយកា​រណ៍​

អង្គការ​​តម្លាភាព​​កម្ពុ​ជា​​បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​​មួយ ​កាល​ពី​​ថ្ងៃ​ទី​២៧​វិច្ឆិកា​ ដោយ​បាន​​ស្វាគមន៍​​ចំពោះ​​ការ​ប្តេជ្ញា​ចិ​ត្ត​​រួម​គ្នា​​រវាង​​អង្គភាព​​ប្រឆាំង​​អំពើ​ពុករលួយ ​និង​​គណៈកម្មការ​​ទី​១​០​នៃ​​រដ្ឋសភា​ ក្នុង​ការ​​បង្កើត​​ច្បាប់​​ការពារ​​ដល់​​អ្នករាយការណ៍​។ ​អង្គការ​​តម្លាភាព​​កម្ពុ​ជា​ក៏​​បាន​​ស្វាគមន៍​​ផង​ដែរ​ ចំពោះ​​ភាព​​រីកចម្រើន​​នៃ​​ការ​ស៊ើប​អង្កេត​​ពាក់ព័ន្ធ​​នឹង​​ករណី​​គៃ​បន្លំ​​ប្រាក់​​របស់​​មូល​និធិ​សកល​។​

អង្គការ​តម្លាភាព​ដែល​តែង​តែ​បរិហារអំពើពុករលួយនាពេលកន្លងមក
អង្គការ​តម្លាភាព​ដែល​តែង​តែ​បរិហារអំពើពុករលួយនាពេលកន្លងមក
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​ស្វាគមន៍​បានធ្វើ​ឡើង មួយថ្ងៃ​ក្រោយពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ(ACU) បាន​បំភ្លឺ​នៅ​ចំពោះមុខ​គណៈកម្មការ​ស៊ើបអង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ​ជា​គណៈកម្មការ​ទី១០នៃ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី២៦​វិច្ឆិកា​។ សេចក្តីថ្លែង​ការណ៍​​បាន​លើកឡើងថា ពួកគេ​មាន​ឆន្ទៈ​ក្នុងការ​ធ្វើការ​រួមគ្នា ដើម្បី​បង្កើត​ច្បាប់​ថ្មី​មួយ ស្តីពី​ការការពារ​ដល់​អ្នករាយការណ៍​ពី​អំពើពុករលួយ។ ជា​ច្បាប់ ដែល​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើ​ការប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា បាន​ខិតខំ​តស៊ូ​មតិ ដើម្បី​ឲ្យ​មាន​យន្តការ​ការពារ​ដល់​អ្ន​ក​រាយការណ៍​ដែល​ប្រកបដោយ​ប្រសិទ្ធភាព។  

យោងតាម​មាត្រា១៣ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ បាន​តម្រូវ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ចាំបាច់​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​អ្នករាយការណ៍​ពី​អំពើពុករលួយ។ ប៉ុន្តែ​មាត្រា៤១ បាន​ចែងថា អ្នករាយការណ៍​ពី​អំពើពុករលួយ អាច​ត្រូវ​ផ្តន្ទាទោស​ពីបទ​បរិហារកេរ្តិ៍ ប្រសិនបើ​ពាក្យបណ្តឹង​ដែល​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ត្រូវបាន​អង្គភាព​នេះ​ចាត់ទុកថា នាំ​ឲ្យ​មានការ​សាកសួរ​ដោយ​ឥតប្រយោជន៍ ដែល​ប្រការនេះ ត្រូវបាន​អង្គការ​តម្លាភាព​ចាត់ទុកថា មិនបាន​លើកទឹកចិត្ត​ឲ្យ​អ្នករាយការណ៍​អំពើពុករលួយ​ហ៊ាន​ដាក់ពាក្យ​បណ្តឹង​នោះទេ។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែងថា បើសិនជា​ច្បាប់​នេះ ត្រូវបាន​អនុម័ត​មែន វា​នឹងធ្វើ​ឲ្យ​អ្នករាយការណ៍​ទទួលបាន​សុវត្ថិភាព​ក្នុងការ​រាយការណ៍​ពី​អំពើពុករលួយ ដែល​នឹង​ជួយ​ជម្រុញ​ឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត។ អង្គការ​តម្លាភាព​កម្ពុ​ជា​ក៏បាន​ប្រកាស​ត្រៀមខ្លួន ក្នុងការ​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​រដ្ឋាភិបាល និង​រដ្ឋសភា ក្នុង​ការធ្វើ​សេចក្តីព្រាងច្បាប់​មួយ​នេះ និង​ធានាថា ជា​ច្បាប់​ដែល​ស្របទៅនឹង​ច្បាប់​អន្តរជាតិ។

យោងតាម​របាយការណ៍​អំពើពុករលួយ​កាលពី​ឆ្នាំ២០១៣ កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ១៦០ក្នុងចំនោម​ប្រទេស១៧៧ ដែលមាន​អំពើពុករលួយ​ច្រើន។ បើតាម​លោក ព្រាប កុល នេះ​គឺជា​ចំណាត់ថ្នាក់​មិនល្អ​ឡើយ​សំរាប់​កម្ពុជា។ ហើយ​នៅ​ថ្ងៃទី៣ខែធ្នូ​ខាងមុខនេះ របាយការណ៍​ថ្មី ស្តីពី ចំណាត់ថ្នាក់​អំពើ​ពុ​យ​រលួយ​របស់​កម្ពុជា​នឹងត្រូវ​ប្រកាសឡើង ចាប់ពី​ម៉ោង១០ដល់​ម៉ោង១២ថ្ងៃត្រង់​នៅឯ​សណ្ឋាគា​ឡឺ​រ៉ូយ៉ាល់៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ