អានតួអត្ថបទ
កម្ពុជា-សង្គម

បុរស​កម្ពុជា​៣​ប្រឈម​នឹង​ការ​បញ្ជួន​ចេញ​ពី​អាមេរិក​ បន្ទាប់​ពី​បង្រ្កាប​លើ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​

បុរស​កម្ពុជា​៣​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯ​ទី​បញ្ជាការដ្ឋាន​អន្តោប្រវេសន៍ ​និង​គយ ( ICE)​ នៅ​ក្នុង​ទី​ក្រុង​សាន់​ហ្វ្រាន់​ស៊ីស្កូ ​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃពុធ ​ហើយ​ទំនង​ជា​ត្រូវ​បាន​បញ្ជួន​ចេញ​មក​ប្រទេស​កំណើត​វិញនៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​។ ​នេះ​ជា​យុទ្ធនាការ​បង្រ្កាប​លើ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ​ដោយ​រដ្ឋបាល​របស់​ប្រធានា​ធិបតី ដូណាល់ ត្រាំ។

បុរស Hay Hov ពេលត្រួតពិនត្យដោយអាជ្ញាធរអន្តោប្រវេសន៍
បុរស Hay Hov ពេលត្រួតពិនត្យដោយអាជ្ញាធរអន្តោប្រវេសន៍ @ San Francisco Chronicle
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​បុរស​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​គឺ​ ឈ្មោះ Hay Hov​ អាយុ ​៣៩ ​ឆ្នាំ ​ជា​អ្នក​បើក​រថយន្ត​ដឹកទំនិញ​ក្នុង​រដ្ឋ​Oakland​។​ បុរស​រូប​នេះ ​មាន​កូន​ប្រុស​ពិការ​ម្នាក់​ដែល​ស្ថានភាព​របស់​គាត់​ត្រូវ​បាន​បង្ហាញនៅ​ក្នុង​រឿង The Chronicle នៅសប្តាហ៍នេះ​។ ​នេះ​បើ​យោង​តាម​សារព័ត៌​មាន​ San Francisco Chronicle។

តាម​សារព័ត៌​មាន​ដដែល ​លោក​ Hay Hov ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ឃុំ​ឃាំង ​Mesa Verde ​ក្នុង​ទីក្រុង Bakersfield នៅរាត្រីថ្ងៃ​ពុធ​ ហើយ​នឹង​ជួប​ជា​មួយ​មន្រ្តី​កុង​ស៊ុល​កម្ពុជា​នៅ​រដ្ឋតិច​សាស​ក្នុង​រយៈពេល​ពីរ​ឬបី​សប្តាហ៍​ទៀត។

យោង​តាម​អ្នក​តស៊ូមតិ​ក្នុង​ស្រុក​បាន​ឱ្យដឹងថា​យ៉ាង​ហោច​ណាស់មាន​ប្រជាជន​កម្ពុជា​៨នាក់​ត្រូវ​បាន​គេសុំឱ្យ​រាយការណ៍​ទៅ​មន្រ្តី​អន្តោប្រវេសន៍​និង​គយ​នៅតាម​ផ្លូវ​ Sansome ហើយ​មនុស្ស​ជា​ច្រើន​ទៀត​ត្រូវបាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ឃុំ​ខ្លួន​នៅទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ខែ​នេះ​។

សូម​បញ្ជាក់ថា បុរស Hay Hov ធ្លាប់​បាន​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​ក្នុង​ក្រុង Soledad ​បន្ទាប់ពី​ត្រូវ​បាន​ផ្តន្ទាទោស​ក្នុង​ឆ្នាំ ២០០១ ពី​បទ​បាញ់​ប្រហារ​លើ​បុរស​ម្នាក់។

សារព័ត៌មាន San Francisco Chronicle បាន​ដក​ស្រង់​សំដី​លោក​ហូវ​ដែល​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា បញ្ជាការ​ដ្ឋាន​អន្តោប្រវេសន៍ និងគយ របស់​អាមេរិក បាន​ដាក់​កំហិត​ទៅ​លើ​ជន​ភៀស​ខ្លួន​កម្ពុជាដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាច្រើន​ឆ្នាំឬ​ច្រើន​ទសវត្សរ៍​តាំង​ពី​ក្មេង​ជំទង់​ ដែល​ចំណាយ​លុយ​ពួកគេ​ឱ្យមាន​ប័ណ្ណ​បៃតង​និង​ដាក់​ពួកគេឱ្យ​ទៅជា​ទាសករ​។

កាល​ពីចុង​ខែ​ធ្នូ​ឆ្នាំ​២០១៨ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​៣៦​នាក់​​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​បញ្ជួន​មក​កម្ពុជា​វិញ​ បន្ទាប់ពី​ពួក​គេ​ប្រព្រឹត្តិបទ​ឧក្រិដ្ឋ ​និង​ទទួល​ទោស​រួចរាល់​នៅទីនោះ​។​ យ៉ាងណាក៏​ដោយ​ រដ្ឋាភិបាល​កម្ពុជា ​អះអាងថា​ គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​មក​វិញ​ទេ​ បើ​ទោះ​បី​កន្លងមក​កម្ពុជា​ធ្លាប់​បាន​តវ៉ា​កុំ​ឲ្យ​អាមេរិក​បញ្ជួន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​មក​វិញ ដោយ​ចាត់​ទុក​ថា​ជារឿង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ