ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
កម្ពុជា

អង្គការ​ WWF​ ចេញ​របាយ​ការណ៍​អំពី​របក​គំហើញ​សត្វ​បក្សី​ប្រ​ភេទ​ថ្មី​នៅ​កម្ពុជា​

media  
សត្វបក្សីប្រភេទថ្មីCambodian Tailorbird (Orthotomus chaktomuk) ។

ដើម្បី​អបអរ​ទិវា​បរិស្ថាន​ពិភពលោក អង្គការ WWF បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​ស្តីពី​របកគំហើញ​ប្រភេទ​បក្សី​ថ្មី​ម្យ៉ាង​ដែល​​កំពុង​មាន​​វត្ត​មាន​​នៅ​​ទី​ក្រុង​​ភ្នំ​ពេញ​។ ​នេះ​​ជា​​របក​គំ​ហើញ​​ថ្មី​​មួយ​​ក្នុង​ចំណោម​​សត្វ​​ថ្មី​​ទាំង ​១៥ ​ប្រភេទ​​ដែល​​អ្នក​វិទ្យា​សាស្ត្រ​​បាន​​ពិព​ណ៌នា​​ក្នុង​​របាយ​ការណ៍​​ថ្មី​​របស់​ខ្លួន​​ដែល​មាន​​ឈ្មោះ​ថា ​“មេ​គង្គ​​ដ៏​​អា​ថ៌​កំ​បាំង​”។​ មាន​​សត្វ​​ចំនួន​ ៣៦៧​ ប្រភេទ​​ដែល​​អ្នក​វិទ្យា​សាស្ត្រ​​បាន​​រក​ឃើញ​​ក្នុង​​មហា​​តំបន់​​មេ​គង្គ​​ក្នុង​​ចន្លោះ​​ឆ្នាំ​ ២០១២​–​២០១៣​។

សត្វ​បក្សី​ប្រភេទ​ថ្មី​ដែល​អង្គការ WWF បាន​កត់ត្រា​ថា​កំពុង​រស់នៅ​លាក់ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ​មាន​ឈ្មោះថា Cambodian Tailorbird (Orthotomus chaktomuk) ។ បក្សី​ប្រភេទ​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​ដំបូង​ក្នុង​ឆ្នាំ២០០៩ ក្នុងអំឡុង​ពេលដែល​គេ​ត្រួតពិនិត្យ​ជំងឺ​គ្រុនផ្តាសាយ​បក្សី។ ក្រោយ​ការវិនិច្ឆ័យ​ទៅលើ​រោម ចំរៀង​និង​ពូជ​របស់​វា​មក អ្នកវិទ្យាសាស្ត្រ​បានកំណត់​ថា​នេះ​គឺជា​ប្រភេទ​បក្សី​ថ្មី​ដែល​គេ​មិន​ធ្លាប់​បានឃើញ​ពីមុន​ម​កេ។

អង្គការ WWF បានចេញ​ផ្សាយ​របាយការណ៍​ថ្មី​ស្តីពី​សត្វ​និង​រុក្ខជាតិ​ដែលមាន​លក្ខណៈ​ចម្លែក និង ស្រស់ស្អាត​នេះ​ចំ​ថ្ងៃ​ទិវា​បរិស្ថាន​ពិភពលោក។ សត្វ​ចម្លែក​និង​ស្រស់ស្អាត​ទាំងនោះ​មានដូចជា សត្វ​កំប្រុក​ម្យ៉ាងដែ​លអាច​ហោះ​បាន សត្វ​តុកកែ​ដែលមាន​ពណ៌​ខុសពី​គេ សត្វ​ត្រី​ដែល​ប្រើ​ក្បាល​សម្រាប់​រួមភេទ និង​សត្វ​ពីងពាង​គ្មាន​ភ្នែក​ដែល​រស់នៅក្នុង​ល្អាង​ជាដើម។ ទាំងនេះ​គឺជា​ពពួកសត្វថ្មីៗទៀត​ក្នុងចំណោម​សត្វ​ទាំង ៣៦៧ ប្រភេទ ដែល​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ក្នុង​មហា​តំបន់​មេគង្គ​ក្នុង​ចន្លោះ​ឆ្នាំ ២០១២–២០១៣។

របាយការណ៍​ឲ្យ​ដឹង​ទៀតថា សត្វ​កំប្រុក​ដែល​អាច​ហោះ​បាន (Biswamoyopterus laoensis) ត្រូវបាន​គេ​ប្រទះឃើញ​មាន​លក់​នៅក្នុង​ទីផ្សារ​លក់​សាច់​សត្វព្រៃ​មួយ​ក្នុងប្រទេស​ឡាវ។ មាន​រោម​ពណ៌​ក្រហម លា​យស​ខុសប្លែក សត្វ​កំប្រុក​ប្រភេទ​នេះ​ក៏​ជា​កំណត់ត្រា​ដំបូង​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ។ លោក​បណ្ឌិត Thomas Gray ប្រធាន​កម្មវិធី​អភិរក្ស​សត្វព្រៃ​នៃ​អង្គការ WWF ប្រចាំ​មហា​តំបន់​មេគង្គ​បាន​មានប្រសាសន៍ថា ៖ “ការរកឃើញ​ប្រភេទ​សត្វ​ទាំងនេះ​សបញ្ជាក់​ថា មហា​តំបន់​មេគង្គ​គឺជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ដែល​សម្បូរបែប​និង​មាន​ជីវចម្រុះ​ច្រើន​បំផុត​លើ​ពិភពលោក។

លោក​ក៏បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​យុទ្ធសាស្ត្រ​អភិរក្ស​និង​ការអភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​បៃតង​ដើម្បី​រក្សា​ពូជ​សត្វថ្មីៗទាំងនោះ​កុំ​ឲ្យ​បាត់បង់៕
 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ