អានតួអត្ថបទ
កម្ពុជា

យុវជន​ខ្មែរ​ទទួលយក​វប្បធម៌​បរទេស​ដោយ​ស្ម័គ្រចិត្ត

នៅក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី ១៧ នៅឯ​កោះ​ពេជ្រ​នៅ​ថ្ងៃ​អង្គារ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា «ការ​ទទួលយក​វប្បធម៌​បរទេស​ក្នុង​ចំណោម​យុវជន​ខ្មែរ គឺជា​ការ​ស្ម័គ្រ​ចិត្ត»។ ជាមួយគ្នា​នេះ លោក​បាន​ណែ​នាំ​ឲ្យ ក្រសួង​វប្បធម៌​បង្កើត​ព្រឹត្តិការណ៍​វប្បធម៌​ឲ្យ​បាន​ច្រើន និង​មាន​ការ​លើក​កំពស់​សិល្បៈ​បុរាណ ព្រម​ទាំង​ផ្តល់​ឲ្យ​មាន​ជំនួប​រវាង​អ្នកសិល្បៈ​ករ​ជើង​ចាស់ ជាមួយ​យុវជន​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ដល់​ក្មេង​ជំនាន់​ក្រោយ។

ទិដ្ឋ​ភាព​មួយ​ក្នុង​ឈុត​ឆាក​​នៃការសម្តែង​ក្នុងទិវាវប្បធម៌ជាតិលើកទី១៥ កាលពីឆ្នាំ២០១៣
ទិដ្ឋ​ភាព​មួយ​ក្នុង​ឈុត​ឆាក​​នៃការសម្តែង​ក្នុងទិវាវប្បធម៌ជាតិលើកទី១៥ កាលពីឆ្នាំ២០១៣ @rfi
ផ្សាយពាណិជ្ជកម្ម

«បញ្ហា​វប្បធម៌​មិន​មែន​ជា​ការ​ឈ្លាន​ពាន​មួយ​ទេ តែ​វា​ស្ថិត​នៅ​ត្រង់​ថា​យើង​ទទួល​យក​របស់គេ​ដោយ​ការ​ស្ម័គ្រ​ចិត្ត​តែ​ប៉ុណ្ណោះ​»។ គឺជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ពិធី​មួយ​ឯ​កោះ​ពេជ្រ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ឱកាស​នៃ​ទិវា​វប្បធ៌ម​ជាតិ​០៣​មីនា ខួប​លើក​ទី១។

លោក​នាយក​រដ្ឋ​មន្ត្រី បាន​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​បារាំង​ដែល​បាន​ត្រួតត្រា​ប្រទេស​កម្ពុជា​ជិត​មួយ​សទវត្ស តែ​មិន​បាន​ទុក​វប្បធម៌​របស់​គេ​នៅ​ប្រទេស​កម្ពុជា​គួរ​ឲ្យ​កត់​សម្គាល់​ទេ ដោយសារ​ជំនាន់​នោះ​វប្បធម៌​របស់​ខ្មែរ​ខ្លាំង ហើយ​លោក​អំពាវ​នាវ​ឲ្យ​មាន​ការដក​ពិសោធ​ពី​ចំណុច​ខ្លាំង​របស់​វប្បធម៌​ខ្មែរ​ពី​អតីតកាល។

«សម្លេង ហ៊ុន សែន»

ជាមួយ​គ្នានេះ លោក ហ៊ុន សែន ក៏បាន​រិះគន់​អ្នក​ឧបត្ថម ដែល​បាន​ផ្សាយ​ពាណិជ្ជ​កម្ម ដល់​កម្មវិធី​រាំរ​ញាក់​រញ័រ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​មានការ​ឧបត្ថម​ផ្នែក​សិល្បៈ​បុរាណ មាន​ចាប៉ីដងវែង​ជាដើម។ លើស​ពី​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌​រៀបចំ កម្មវិធី​ជួប​ជុំ​មួយរវាង​យុវជន​ជំនាន់​ក្រោយ ជាមួយ​នឹង​វរៈ​សិល្បៈករ​ចាស់​ៗ ដើម្បី​ឲ្យ​ពួក​គាត់​និយាយ និង​ផ្តល់​បទ​ពិសោធន៍​ដល់​ក្មេង​ៗ បន្ទាប់​ពី​សេស​សល់​ពី​ការ​កាប់​សម្លាប់​របស់ ប៉ុល ពត។

ទាក់​ទង​ទៅ​នឹង​ទិវា​នៃ​សេចក្តី​ស្រលាញ់​ថ្ងៃ​ទី​១៤​កុម្ភៈ ជា​រៀង​រាល់​ឆ្នាំ លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​បន្ថែម ដោយ​រិះគន់​ការ​ព្រួយបារម្ភ​មួយ​ចំនួន​ចំ​ថ្ងៃនោះ ពី​ការ​ប្រគល់​ខ្លួន​ប្រាណ​រវាង​យុវវ័យ ដោយ​ហេតុ​ថា ក្រុម​យុវជន​ចេះ​ដឹង​ខ្លួន​ឯង​ហើយ ហើយ​មិន​អាច​ទប់​ស្កាត់​បាន​ទេ។​ក៏​ប៉ុន្តែ​លោក​ក៏​ស្នើ​សុំ​ឲ្យ​មាន​ការ​ទទួល​យក​ការ​អប់រំ ជា​កញ្ចប់ ព្រម​ទាំង​ណែ​នាំ​ឲ្យ​ក្រសួង​វប្បធម៌ រៀប​ចំ​ព្រឹត្តិ​ការណ៍​វប្បធម៌​ឲ្យ​បាន​ច្រើន ដើម្បី​ដាស់​ស្មារតី​ពល​រដ្ឋ​ខ្មែរ​។
 

សូម​បញ្ជាក់​ថា លើ​ការការពារ​និង​អភិរក្ស​វប្បធម៌​ខ្មែរ​បច្ចុប្បន្ន ត្រូវ​គេ​មើល​ឃើញ​ថា នៅ​មាន​ភាព​ធូ​រលុង ហើយ​ក្រសួង​វប្បធម៌​មិន​សូវ​មាន​ចំណាត់​ការ​ខ្លាំងក្លារ ជាហេតុ​នាំ​ឲ្យ​មានការ​ព្រួយ​បារម្ភ​ពី​ការ​សាប​រលាប​វប្បធម៌ ដ៏​ល្អ​របស់​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ