អានតួអត្ថបទ
បទយកការណ៍

យុវជន​មួយក្រុម ប្រើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ដល់​ពលរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គេ​ធ្លាប់តែ​ឮថា បញ្ហា​ជម្លោះដីធ្លី គេ​តែងតែ​ធ្វើការ​ដោះស្រាយ​តាមរយៈ​អាជ្ញាធរ​ដែនដី ការប្តឹង​ទៅកាន់​តុលាការ និង​ការសុំ​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​ពី​សំណាក់​ប្រជាពលរដ្ឋ​រងគ្រោះ​ជាដើម។ ក៏ប៉ុន្តែ​នៅពេលនេះ មាន​យុវជន​មួយក្រុម បានធ្វើ​សកម្មភាព​ប្រៀបដូចជា​អ្នកសារព័ត៌មាន​ដោយ​ពួកគេ​ប្រើប្រាស់​ទូរស័ព្ទ​Smart Phone ថត​ជា​រូបភាព​សន្លឹក និង​វី​ឌី​អូ ពី​បញ្ហា​ជម្លោះដីធ្លី ហើយ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ពួកគេ​អះអាង ជា​ផ្នែក​មួយ​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ដល់​ប្រជាពលរដ្ឋ។ ជាការ​ចូលរួម​ដោះស្រាយ ដោយសារ​ពួកគេ​យល់ថា ការធ្វើ​បែបនេះ វា​គឺជា​ស្ពាន​ចម្លង​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​អាច​ឲ្យ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​បានដឹង និង​គិតគូរ​ដោះស្រាយ​ជម្លោះដីធ្លី​ដល់​ប្រជាពលរដ្ឋ។

ក្រុម​យុវជន​កំពុង​សម្ភាសន៍ និង​ថត​រូបភាព​ជា​សន្លឹក​ និង​វីឌី​អូអំពី​បញ្ហា​ជម្លោះ​ដីធ្លី​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​កំពត​។
ក្រុម​យុវជន​កំពុង​សម្ភាសន៍ និង​ថត​រូបភាព​ជា​សន្លឹក​ និង​វីឌី​អូអំពី​បញ្ហា​ជម្លោះ​ដីធ្លី​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​កំពត​។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ