អានតួអត្ថបទ
បទសម្ភាស

​មេធាវី សុក សំអឿន៖​ ដើម្បី​បញ្ចប់ភាព​ចម្រូង​ចម្រាស់ គឺ​ត្រូវ​បង្កើត​​នីតិវិធី​​ប្តឹង​ចំពោះ​ជនបរទេស​ដែល​​គេ​សង្ស័យ​ថា​មិន​មាន​សញ្ជាតិ​ខ្មែរ​ត្រឹមត្រូវ!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ករណី​​ជន​បរទេស​ដែល​មិន​ចេះ​ខ្មែរ ឲ្យ​តែ​កាន់​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរគឺ​​អាច​បោះ​ឆ្នោត​​បាន ​កំពុងតែ​បង្កឲ្យ​មាន​ភាព​ខ្វែង​គំនិត​គ្នា និង​បណ្តាល​ឲ្យ​មាន​សង្គ្រាម​ប៉ាកកាផង​ដែរ​​។ ក្នុង​នាម​​ជា​អ្នក​ច្បាប់ម្នាក់ លោក​មេធាវី​ សុក សំអឿន បាន​ត្រូវ​​អញ្ជើញ​​ជា​ភ្ញៀវ​ប្រចាំថ្ងៃរបស់​វិទ្យុ​បារាំង RFI ដើម្បី​ឲ្យ​បក​ស្រាយ​បំភ្លឺ​ចំពោះទិដ្ឋភាព​​​ច្បាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។ លោក​មេធាវី ​លើកឡើង​ថា «ច្បាប់​របស់​យើង​នៅ​មាន​ចន្លោះ​ប្រហោង។ ​តាម​ច្បាប់​ គ្មាន​​ត្រង់​ណា​ដែល​ហាម​​ជន​បរទេស​ដែល​មិន​ចេះ​និយាយ​ខ្មែរ ឲ្យ​ទៅ​​បោះឆ្នោត​បាននោះទេ។​ ដូច្នេះចំពោះ​ជនបរទេស​​ដែលត្រូវ​​គេ​សង្ស័យ​ថាមិន​មាន​សញ្ជាតិខ្មែរ​ត្រឹម​ត្រូវ តែមាន​​​អត្តសញ្ញាណបណ្ណ​ខ្មែរនោះ​ គឺគួរតែ​បង្កើត​និតី​វិធី​ប្តឹង​ ឲ្យ​ជន​នោះ​បង្ហាញ​ភស្តុតាង​ថា​ពិត​ជា​មាន​សញ្ជាតិ​ខ្មែរ​ពិត​មែន»។  ដូច្នេះ​សូម​អញ្ជើ​ញ​ស្តាប់បទ​សម្ភាស​រវាង ​ហេង ឧត្តម និង​លោក សុក សំអឿន ៖ 

លោក សុក សំអឿន ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ
លោក សុក សំអឿន ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ RFI@HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ